ក្រុមសកម្មជនអំពាវនាវឲ្យបញ្ចប់ប្រតិបត្តិការប្រឆាំងជនអន្តោប្រវេសន៍នៅរដ្ឋតិចសាស់ នៅព្រំដែនជាមួយម៉ិកស៊ិក

2023/09/02 06:32:58 pm        173

ក្រុមបាតុករសិទ្ធិជនអន្តោប្រវេសន៍ បានចេញធ្វើបាតុកម្មកាលពីថ្ងៃសុក្រ ក្នុងការឆ្លើយតបទៅនឹងឧបទ្ទវហេតុបាញ់ប្រហារមួយនៅព្រំដែន និងដើម្បីអំពាវនាវប្រឆាំងប្រតិបត្តិការ «Operation Lone Star» របស់រដ្ឋាភិបាលរដ្ឋតិចសាស់ ក្នុងគោលបំណងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ដែលគ្មានឯកសារ។ ដោយត្រូវបានសម្របសម្រួលដោយបណ្តាញព្រំដែនសម្រាប់សិទ្ធិមនុស្ស(BNHR) សកម្មភាពនៅតាមព្រំដែន បានកើតឡើងនៅទីក្រុង El Paso រដ្ឋតិចសាស់ ជាកន្លែងដែលក្រុមបាតុករបានមកប្រមូលផ្តុំគ្នាប្រឆាំងប្រតិបត្តិការ «Operation Lone Star» របស់អភិបាលរដ្ឋ លោក Greg Abbott និងគោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍ផ្សេងទៀតដោយមានកាន់ផ្ទាំងប្រកាស និងស្រែកពាក្យផ្សេងៗ។

ការតវ៉ានេះ ត្រូវបានបញ្ឆេះឡើងដោយឧបទ្ទវហេតុមួយកាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា ដែលបុរសជនជាតិម៉ិកស៊ិកម្នាក់ បានរងរបួសដោយការបាញ់កាំភ្លើងនៅមាត់ទន្លេ Rio Bravo ក្នុងទីក្រុង Ciudad Juarez នៅព្រំដែនប្រទេសម៉ិកស៊ិកដែលតាមការចោទប្រកាន់ដោយទាហានម្នាក់ត្រូវបានដាក់ពង្រាយជាផ្នែកនៃប្រតិបត្តិការ «Operation Lone Star» ដែលហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

លោក Abbott កាលពីឆ្នាំ ២០២១ បានចាប់ផ្តើមកម្មវិធីមួយដែលលោកដាក់ឈ្មោះថា «Operation Lone Star» ក្នុងគោលបំណងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ដែលគ្មានឯកសារ រួមទាំងយុទ្ធនាការដឹកជញ្ជូនជនអន្តោប្រវេសន៍ទៅកាន់ទីក្រុងដឹកនាំដោយលទ្ធិប្រជាធិបតេយ្យនៅភាគខាងជើង និងការដាក់ពង្រាយកងឆ្មាំជាតិរាប់ពាន់នាក់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm