ឯកឧត្តម ចាយ បូរិន ស្វាគមន៍ចំពោះការដង្ហែព្រះបរមសារីរិកធាតុ នៃព្រះសមា្មសម្ពុទ្ធពីឥណ្ឌា មកកម្ពុជា

2023/09/02 06:38:31 pm        600

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ឈើត កៀត អាត់ត្ថាក័រ (H-E Cherdkiat Athakor) ឯកអគ្គរាជទូតរាជាណាចក្រថៃ ប្រចាំកម្ពុជា និងលោកបណ្ឌិត ស៊ុផាក់ឆៃ វីរៈភុជង្គ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្តោតសំខាន់លើការដង្ហែព្រះបរមសារីរិកធាតុ នៃព្រះសមា្មសម្ពុទ្ធពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា,នៅទីស្តីការក្រសួងព្រឹកថ្ងៃទី២ ខែកញ្ញានេះ។

​ជាកិច្ចចាប់ផ្តើមឯកឧត្តម ឈើត កៀត អាត់ត្ថាក័រ និងលោកបណ្ឌិត ស៊ុផាក់ឆៃ វីរៈភុជង្គ ព្រមទាំងសហការី បានសម្តែងនូវការអបអរសាទរ ចំពោះឯកឧត្ត ចាយ បូរិន ដែលត្រូវបានព្រះមហាក្រត្ស ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារខាងលើនេះភាគីថៃ បានស្នើសុំកិច្ចសហប្រតិបតិ្តជាមួយក្រសួងធម្មការ និងសាសនា ដែលដឹកនាំផ្ទាល់ដោយឯកឧត្តម ចាយ បូរិន ក៏ដូចជាថ្នាក់ដឹកនាំប្រទេស ពីឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីសមិទ្ធផលនានា និងបង្ហាញអំពីការរឹតចំណងប្រតិបតិ្តការរវាងថៃ និងកម្ពុជា ក្នុងនោះបានកសាងកុដិ ក្នុងវត្តដំរីស ខេត្តបាត់ដំបង និងកសាងបន្ទប់ទឹក កៅអី ក៏ដូចជាសួនច្បារ ក្នុងខេត្តកំពង់ស្ពឺ នាពេលកន្លងទៅនេះ និងផ្តល់អាហារូបករណ៍ជូនដល់និសិ្សតកម្ពុជា ចំនួន ០៤រូប។ ប៉ុន្តែក្នុងអាហារូបករណ៍ ភាគីថៃ មានលក្ខខ័ណ្ឌពិសេសមួយ គឺទាមទារឲ្យនិស្សិតដែលទទួលអាហារូបករណ៍នេះ ឲ្យចេះភាសាថៃ ដើម្បីងាយស្រួលទៅសិក្សានៅប្រទេសថៃ ហើយក៏សូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងធម្មការ និងសាសនា ដើម្បីសហការនិងចូលរួមសុំការអនុញាតិណែនាំ អំពីការដង្ហែរកឋិនព្រះរាជទាន របស់ព្រះមហាក្សត្រថៃ មកកាន់វត្តសិត្បូ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជាការឆ្លើយតប អ្វីដែលភាគីថៃ បានលើកឡើង គឺឯកឧត្តម ចាយ បូរិន សូមទទួលយក។ ដោយឡែកទាក់ទងនឹងការផ្តល់អាហារូបករណ៍ ឯកឧត្តម រដ្ឋមន្រី្ត នឹងធ្វើកិច្ចសហប្រតិបតិ្ត និងបន្តធ្វើកិច្ចពិភាក្សាជាមួយគណៈសង្ឃទាំងពីរគណៈ ដើម្បីជ្រើសរើសនិសិ្សតដែលមានសមត្ថភាព ជាពិសេសចេះភាសាថៃ បានទទួលអាហារូបករណ៍ទៅសិក្សា កុំឲ្យមានផលលំបាកនាពេលក្រោយ នៅពេលដែលនិសិ្សតកម្ពុជា មិនចេះភាសាថៃ។ ពាក់ព័ន្ធនឹងការដង្ហែព្រះបរមសារីរិកធាតុ គឺឯកឧត្តមរដ្ឋមន្រី្ត សុំឲ្យក្រុមជំនាញសិក្សា និងពិចារណា ដើម្បីឲ្យមានដំណោះស្រាយ ក៏ដូចជាវិធានការណ៍ឲ្យកាន់តែល្អប្រសើរ និងធ្វើកិច្ចសហប្រតិបតិ្តការជាមួយ ដោយសារព្រឹតិ្តការណ៍នេះធំ។ ចំពោះការដង្ហែរកឋិនព្រះរាជទាន របស់ព្រះមហាក្សត្រថៃ មកកាន់វត្តសិត្បូ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលក្រសួងធម្មការ និងសាសនា សូមចូលរួមសហការនៅពេលវេលាដ៏សមស្របមួយផងដែរ។

ជាចុងក្រោយឯកឧត្តម ចាយ បូរិន បានជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូតថា ព្រះរាជាណាចក្រកម្ពុជា និងរាជាណាចក្រថៃ ជាប្រទេសជិតខាងនឹងគ្នាមានប្រពៃណីប្រហាក់ប្រហែលគ្នា ហើយភាគច្រើនកាន់ព្រះពុទ្ធសាសនាដូចគ្នា។ នៅកម្ពុជា ព្រះពុទ្ធសាសនា តាមរដ្ឋធម្មនុញ្ញ គឺជាសាសនារបស់រដ្ឋ ដែលមានប្រជាជន៩៥%

គោរពបូជា។ ដូចនេះ ការទទួលរៀបចំព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ស័ក្ដិសមបំផុត សម្រាប់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺជាការចាប់ផ្តើមដ៏ល្អរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនា ជាសាសនា នៃសន្តិភាព សម្រាប់ជាការដឹកនាំជីវិតប្រជាពលរដ្ឋ លើកកម្ពស់សីលធម៌សង្គម និងគុណតម្លៃពុទ្ធសាសនា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧។ ក្រៅពីនេះ យើងនឹងទទួលបានផលប្រយោជន៍ខាងសង្គម សេដ្ឋកិច្ច នយោបាយ ការទូត និងទេសចរណ៍ ជាដើម៕ អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm