សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្រ្តី ប្តេជ្ញាការពារដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

2023/09/03 06:07:38 pm        428

ភ្នំពេញ៖ តាមរយៈសារលិខិតថ្វាយថ្លែងអំណរព្រះរាជគុណដល់ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានប្រកាសប្តេជ្ញា​បន្តធានាការពារ​ឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការពារដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជា​និយម​អាស្រ័យរដ្ឋធម្មនុញ្ញ​នៅកម្ពុជា, បន្តលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែប្រសើរ រួមទាំង​លើក​កម្ពស់​កិត្យានុភាព​ជាតិនៅលើឆាកអន្តរជាតិឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ។

យោងតាមសារលិខិតរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី២ ​ខែកញ្ញា ឆ្នាំ២០២៣នេះលើកឡើងថា«ទូលព្រះបង្គំខ្ញុំម្ចាស់ សូមព្រះរាជ​បរម​រាជានុញ្ញាតសម្តែង ថ្វាយនូវសេចក្តីអំណរព្រះមហាករុណាទិគុណជាអនេកប្បការ​ដ៏ស្មោះស្ម័គ្របំផុត ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវគោរមងារ «សម្តេចមហារដ្ឋសភាធិការធិបតី» ប្រកប​ដោយព្រះរាជ​ហឫទ័យ​ដ៏មហាប្រសើរ និងប្រកបដោយព្រះព្រហ្មវិហារធម៌​ដ៏ឧត្តុង្គឧត្ដម​ដល់ទូលព្រះបង្គំខ្ញុំម្ចាស់ ​ដែលជាព្រះរាជគុណដ៏មហាធំធេង មិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ»។

សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់បន្ថែមទៀតថា« ទូលព្រះបង្គំខ្ញុំម្ចាស់ សូមប្តេជ្ញាខិតខំឱ្យអស់​ពី​សមត្ថភាព ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើនិង​ ការពារផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា​ មានស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រចំពោះរាជបល្ល័ង្ក ​ការពារនិង គោរព​ព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ​ដើម្បីនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា»។

ដោយឡែកសារលិខិតរបស់សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាវិញ បានបញ្ជាក់យ៉ាងច្បាស់ថា« ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់​ព្រះករុណា​ជា​អម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទាន​ដល់ទូលព្រះបង្គំជាខ្ញុំនាឱកាសដ៏ថ្លៃថ្លានេះ​ ទូលព្រះបង្គំជាខ្ញុំ សូមប្តេជ្ញាខិតខំបំពេញ​បេសកកម្ម​ជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ​ ប្រកបដោយសេចក្តីស្មោះត្រង់ ​និងការទទួលខុសត្រូវខ្ពស់ ក្នុងការ​បម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ​ការបន្តធានាការពារឯករាជ្យជាតិ​ អធិបតេយ្យជាតិ និង ​បូរណភាពទឹកដី, ការធានាការពារជាដាច់ខាតនូវ រាជបល្ល័ង្ក និងរបបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ​និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យ ​មានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ​ក៏ដូចជាការបន្តលើកស្ទួយ កិត្យានុភាពជាតិនៅ​លើឆាកអន្តរជាតិ»។

តាមរយៈសារលិខិតដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណដល់ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនេះដែរ សម្តេចប្រធានរដ្ឋសភា ​និង​សម្តេចនាយករដ្ឋ​មន្រ្តីក៏បាន ​សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ​ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ​ព្រះមហាក្សត្រិ​យានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធ ពរជ័យបវរសួស្តី មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន​ ព្រះជន្មាយុយឺនយូរ ​ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ​ជាមហាម្លប់ ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែង ​តរៀងទៅផងដែរ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm