ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណ សមាជិក-សមាជិកា គណបក្សឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

2023/09/03 09:15:52 pm        373

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មការធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក ​សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុង​ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរជ័យជម្នះជារួមរបស់​គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែកសម្រាប់ឃុំដែលទទួលបានជ័យជម្នះ​លេខ១ ក្នុងស្រុកសាមគ្គីមុនីជ័យ។

ក្រោមបរិយាកាសដ៏សប្បាយរីករាយនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកប្រសាសន៍​ផ្ដាំផ្ញើ​ការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានបក្ស សម្តេចអនុប្រធាន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរ​សុខទុក្ខ​ពី​សំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជាផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ ថ្លែងអំណរគុណដល់គណៈកម្មការចុះជួយឃុំ ជំពូព្រឹក្ស ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំង​កាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូនគណបក្សប្រជាជនកម្ពុជា ដែលបានចេញទៅបោះឆ្នោត ៩១.០៩% រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នាពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្ម ក្រោមការដឹកនាំរបស់សម្តេចប្រធានបក្ស និងបន្តឆ្ពោះទៅមុខបន្ថែមទៀត។ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី គឺធានាថា អត្ថប្រយោជន៍របស់កម្មករ កម្មការិនី នឹងមានការកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងរក្សានូវគោលនយោបាយគាំពារសង្គម និងបន្តបេសកកម្មក្នុងការធានា​ឱ្យបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យជូនប្រជាពលរដ្ឋផងដែរ។

នាឱកាសនៃពិធីសំណេះសំណាលនេះ ប្រជាពលរដ្ឋឃុំជំពូព្រឹក្សសម្តែងនូវសេចក្តី​សោមនស្សរីករាយ ក្រោយទទួលជ័យជម្នះលេខ១ ជាឃុំបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ច្រើន​ជាងគេ ក្នុងស្រុកសាមគ្គីមុនីជ័យ។ ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានការងារធ្វើ និងមានពេលវេលាចូលរួមអបអរសាទរ រាំលេងកំសាន្ត ក្រោមបរិយាកាសដ៏ស្និតស្នាលជាមួយថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកាបក្សផងដែរ។

សូមជម្រាបជូនថា នារសៀលថ្ងៃនេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី នឹងបន្តអញ្ជើញជួប​សំណេះ​សំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ​ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក ​សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm