រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ផ្សារ​សាមគ្គី ជា​បណ្ដោះអាសន្ន ខណៈ​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩

2021/05/26 11:05:16 pm        399

សៀមរាប ៖ ​ផ្សារ​សាមគ្គី​ហ៊ុយ​គាំង ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ត្រូវ​បាន​រដ្ឋបាល​ខេត្ដ​សៀមរាប ​សម្រេច​បិទ​ការ​ចេញចូល​ជា​បណ្ដោះអាសន្ន ​ចាប់ពី​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០២១ បន្ទាប់ពី​អាជ្ញាធរ​ខេត្ដ​នេះ​ បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ មកពី​រាជធានី​ភ្នំពេញ​ នៅក្នុង​ផ្សារ​នោះ​។

លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ដ​សៀមរាប លោក​មានប្រសាសន៍ថា ​កាលពី​ថ្ងៃទី​២៥​ ខែឧសភា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត ​បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៣​នាក់ ​និង​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ​ខេត្តសៀមរាប​ ។ ក្នុងចំណោម​អ្នក​ទាំង​៣​នាក់​ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ម្នាក់ ឈ្មោះ ស៊ុ សុធា ភេទ​ស្រី អាយុ​៥០​ឆ្នាំ ​ដែលមាន​អាសយដ្ឋាន​នៅ​ភូមិ​ស្ពាន​ក្អែក​ ឃុំ​កណ្ដែក ស្រុក​ប្រាសាទបាគង​ ជា​អាជីវ​ករ​លក់​កាហ្វេ យីហោ​ ឧ​ម៉ា​លក់​កាហ្វេ ​នៅ​ប៉ែក​ខាងមុខ​ឈាង​ខាងលិច នៃ​ផ្សារ​សាមគ្គី​។ ស្ត្រី​រូបនេះ ​បានធ្វើ​ដំណើរ​ទៅ​ចូល​ពិធី​បុណ្យ​សព​សាច់ញាតិ​នៅ​រាជធានី​ភ្នំពេញ ​នៅ​ចន្លោះ​ថ្ងៃទី​៨-៩ ​ខែឧសភា ឆ្នាំ​២០២១ ​និង​បានធ្វើ​ដំណើរ​ត្រឡប់​មក​ខេត្តសៀមរាប​វិញ​តាម​រថយន្តក្រុង ​នៅ​ថ្ងៃទី​១០​ ខែឧសភា ឆ្នាំ​២០២១​។

លោក​ បន្ដថា នៅ​ថ្ងៃទី​២៣ ​ខែឧសភា​នេះ ស្ដ្រី​រូបនោះ ​បាន​ជិះ​ផាស់អាប់​ទៅ​មន្ទីរពេទ្យ​ខ្លួនឯង​ទើប​ដឹងថា ​វិជ្ជមាន​កូ​វីដ​-១៩ ។​លោក ​បន្ដថា បច្ចុប្បន្ន​ស្ត្រី​លក់​កាហ្វេ​រូបនោះ​ មាន​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប​។

លោក នាក់ ណេ​រ៉ុ​ន ​បាន​បន្ថែមថា​ ស្ដ្រី​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ ​បាន​ឆ្លងកាត់​ទីតាំង​ជាច្រើន​ទៀត ព្រោះ​គាត់​ជា​អ្នកលក់​កាហ្វេ​បោះ​ដុំ​ផង ​និង​លក់រាយ​ផង​ដែល​អាជ្ញាធរ​កំពុង​តាមដាន​ទីតាំង​ដែល​គាត់​មាន​ការ​ជាប់​ពាក់ព័ន្ធ​។​ជាមួយគ្នានេះ ​អាជ្ញាធរ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ឬ​ធ្លាប់​ចូល​ទិញ​កាហ្វេ​ពី​ទីតាំង​ខាងលើ​ ឬ ធ្លាប់​បាន​ចេញ​-​ចូល​ផ្សារ​សាមគ្គី ​ចាប់ពី​ថ្ងៃទី​១១ ​ខែឧសភា ឆ្នាំ​២០២១ នាំគ្នា​ធ្វើ​ច​ត្តា​ឡី​ស័ក​ តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន​ ដោយ​មិនត្រូវ​ពាក់ព័ន្ធ​ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។

សូមបញ្ជាក់ថា ​មកទល់ពេលនេះ ព្រឹត្ដិការណ៍​សហគមន៍​ ២០​កុម្ភៈ​ ខេត្តសៀមរាប​ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ ចំនួន​៩៨​នាក់​ និង​បាន​ព្យាបាល​ជា​សះ​-​ស្បើយ​ចំនួន​៥២​នាក់​ ស្លាប់​២​នាក់ និង​៤៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕

អត្ថបទ ៖ សាវី 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm