ឯកឧត្តម ហ៊ុន ម៉ានី ជួបថ្លែងអំណរគុណ សមាជិក សមាជិកា គណបក្សឃុំព្រៃក្រសាំង

2023/09/04 04:29:20 pm        315

បន្ទាប់ពីអញ្ជើញជួបសំណេះសំណាល និងថ្លែង​អំណរគុណ​ជូន​ដល់​សមាជិក​បក្ស​ក្នុង​ឃុំ​ជំពូ​ព្រឹក្ស​រួច​មក នារសៀលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ ដដែលនេះ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ នៃ​ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានបន្តអញ្ជើញជួបសំណេះសំណាល និងថ្លែង​អំណរគុណ​ជូន​ដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិកា​គណបក្ស​ប្រជាជនកម្ពុជា ក្នុងឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ ថ្លែង​អំណរគុណ​ដល់​គណៈកម្មការ​ចុះ​ជួ​​យស្រុក-ឃុំ ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះ​បង់កម្លាំងកាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូនគណបក្សប្រជាជនកម្ពុជា ដែលបាន​ចេញ​ទៅ​បោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តម​បាន​ចូល​រួម​អបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ ចំពោះជ័យជម្នះដ៏​ត្រចេះ​ត្រចង់​នា​ឱកាស​នោះ​ផង​ដែរ​។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ជ័យជម្នះនេះ គឺជាជ័យជម្នះដ៏វិសេសវិសាល ហើយ​ក្នុ​ង​នាម​ជា​មន្រ្តីគណបក្សប្រជាជនកម្ពុជា គឺត្រូវបម្រើប្រជាជនឱ្យកាន់តែប្រសើរបន្ថែមទៀត។ ជាមួយ​នឹង​ការលើកឡើងនេះ ឯកឧត្តម គូសបញ្ជាក់ថា មិនថាក្នុង​រាជ​រដ្ឋាភិបាល​ឯកឧត្តម​មាន​តួនាទី​ណាក៏​ដោយ ឯកឧត្តមនៅតែជាមន្រ្តីគណបក្សប្រជាជនកម្ពុជា គឺនៅតែចូល​រួម​ជា​មួយ​សកម្មភាព​គណបក្ស ក្នុងការដោះស្រាយបញ្ហារបស់ប្រជាជន មិនថាពេលសប្បាយ ឬ លំបាក គឺ​នឹង​នៅ​ជាមួយប្រជាជនគ្រប់កាលៈទេសៈណាទាំងអស់។ 

ជាចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ត​ការ​គាំទ្រ និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តបេសកកម្ម ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ជូនជាតិ មាតុភូមិ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm