ផ្សារ​មិន​រៀបរយ​នៅតែ​មិនឱ្យ​បើក​ដំណើរការ រីឯ​ផ្សារ​រដ្ឋ​បើក​លក់​តែ​ម្ហូបអាហារ​នឹង​ត្រូវ​តាមដាន​ស្ថានភាព​គ្រប់​ពេល​

2021/05/26 11:52:46 pm        568

​ភ្នំពេញ៖ ផ្សារ​ក្រមួន ផ្សារ​មិន​រៀបរយ តាម​រោងចក្រ តាម​ចិញ្ចើម​ផ្លូវ ឬ​តាម​ដី​ឡូត៍​ឯកជន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ នៅតែ​បន្ត​សម្រេច​ផ្អាក​ដំណើរការ​ដដែល សម្រាប់​ផ្សារ​រដ្ឋ​ដែល​កំពុង​បើក​ដំណើរ​វិញ​ក៏​អនុញ្ញាត​តែ​ការលក់ដូរ​ម្ហូបអាហារ​តែប៉ុណ្ណោះ​។​

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ​ការ​បញ្ជូន​រូបភាព និង​សំឡេង​​ផ្ទាល់ ស្ដីពី​ការត្រួតពិនិត្យ​ការងារ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ លើ​កិច្ចការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ការ​ត្រួតពិនិត្យ​លើ​ការបើក​ឱ្យ​ដំណើរការ​ផ្សារ​រដ្ឋ​ឡើងវិញ និង​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ផ្សារ​ទាំងអស់​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ចំពោះ​ផ្សារ​ក្រមួន ផ្សារ​ចាត់តាំង ផ្សារ​រោងចក្រ ផ្សារ​សហគមន៍ ផ្សារ​ក្នុង​ដី​ឡូត៍​ឯកជន ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និង​ផ្សារ​តាម​ចិញ្ចើម​ផ្លូវ​ជាដើម គឺ​មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើយ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រាជធានី​ភ្នំពេញ​។

នេះ​គឺ​លទ្ធផល​នៃ​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ ដែល​ដឹកនាំ​ដោយ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ជាមួយ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ទាំង​១៤​ខណ្ឌ​។​

​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្ដម ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​តាម​ផ្សារ​នានា នៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ជាប់​ជាប្រចាំ និង​ធ្វើ​របាយការណ៍​ពី​វឌ្ឍនភាព​ផ្សារ​នីមួយៗ​ជាប្រចាំ​ផងដែរ​។

ឯកឧត្ដម ឃួ​ង ស្រេង បន្ថែមថា ការបើក​ផ្សារ​ឡើងវិញ​នេះ គឺ​ពិត​ជាមាន​ហានិភ័យ​ខ្ពស់ ចំពោះ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ដូច្នេះ​ទាំង​អាជ្ញាធរ​ខណ្ឌ ទាំង​គណៈកម្មការ​ផ្សារ គឺ​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់បំផុត ជុំវិញ​វិធានការ​ការពារ ដោយ​ត្រូវ​ផ្សព្វផ្សាយ និង​ជំរុញ​ប្រជាពលរដ្ឋ អាជីវករ ឱ្យ​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ជាប់​ជានិច្ច​។

​​បន្ថែម​ពីនេះ ឯកឧត្ដម ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឱ្យ​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​នៅតាម​ទីផ្សារ​នេះ​ឱ្យបាន​ល្អប្រសើរ​ផងដែរ ព្រោះ​បច្ចុប្បន្ននេះ ​កូ​វីដ​-១៩​ហាក់​ផ្ទុះ​ឡើងវិញ នៅ​តំបន់​មិន​រៀបរយ​នោះ​។​

​​​ចំពោះ​តំបន់​ដែល​ផ្ទុះ​ឡើងវិញ​នូវ​ជំងឺ​កូ​វីដ​-១៩​ជាថ្មី​នេះ មាន​មួយផ្នែក​ខ្លះ នៃ​ខណ្ឌ​សែន​សុខ នៅ​សហគមន៍​AB ភូមិ​ផ្សារ​តូច ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ភូមិ​ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិ៍សែនជ័យ និង​នៅ​ភូមិ​ឫស្សី ភូមិ​ឫស្សី​ទី​២ ភូមិ​ឫស្សី​ទី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌ​មានជ័យ​ជាដើម​។ ហើយ​ទាក់ទិន​ជាមួយ​តំបន់​លឿងទុំ ឯកឧត្ដម ឃួ​ង ស្រេង បាន​ណែនាំ​អាជ្ញាធរ​ខណ្ឌ​ដែល​ពាក់ព័ន្ធ​ត្រូវតែ​គ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់​បំផុត មិនឱ្យ​មានការ​ចេញ ចូល​ដាច់ខាត ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm