ឥណ្ឌាបានបាញ់បង្ហោះយានចម្លងដើម្បីសិក្សាពីព្រះអាទិត្យ បន្ទាប់ពីបេសកម្មឋានព្រះចន្ទ

2023/09/04 05:08:32 pm        300

ឥណ្ឌា៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងឆាប់រហ័សនៃការចុះចតនៅឋានព្រះចន្ទរបស់ឥណ្ឌា ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ បានបាញ់បង្ហោះយានចម្លងមួយកាលពីថ្ងៃសៅរ៍ (២កញ្ញា) ដើម្បីសិក្សាព្រះអាទិត្យនៅក្នុងបេសកកម្មព្រះអាទិត្យលើកដំបូងរបស់ខ្លួន។ ការផ្សាយផ្ទាល់នៅលើគេហទំព័ររបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបង្ហាញថា រ៉ុកែតនោះបានបន្សល់ទុកនូវផ្សែង និងអណ្ដាតភ្លើង ខណៈពេលដែលអ្នកវិទ្យាសាស្ត្របានទះដៃអបអរ។

ក្រោយមក ទីភ្នាក់ងារអវកាសរបស់ឥណ្ឌាបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនមានឈ្មោះថាបណ្ដាញសង្គម Twitter ថា ឥឡូវនេះ ផ្កាយរណបមួយនោះកំពុងស្ថិតនៅក្នុងគន្លងតារាវិថី។ 

ការចាក់ផ្សាយនេះត្រូវបានមើលដោយអ្នកទស្សនាជាង៨៦០.០០០នាក់ ខណៈមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅវិចិត្រសាល នៅជិតកន្លែងបាញ់បង្ហោះ ដើម្បីមើលការហោះចេញរបស់យាននោះ ដោយវាមានគោលបំណងសិក្សាពីខ្យល់ព្រះអាទិត្យ ដែលអាចបង្កឱ្យមានការរំខាននៅលើផែនដី ដោយជាទូទៅគេមើលឃើញថាជាពន្លឺអារ៉ូរ៉ា។

យានអវកាសនេះមានឈ្មោះថា អាទិត្យា-L1 (Aditya-L1) ដែលដាក់ឈ្មោះតាមពាក្យហិណ្ឌូសម្រាប់ព្រះអាទិត្យ បានធ្វើការហោះហើរត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌាបានយកឈ្នះលើប្រទេសរុស្ស៊ី ដើម្បីក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតនៅលើប៉ូលខាងត្បូងនៃព្រះចន្ទ។ ខណៈពេលដែលរុស្ស៊ីមានគ្រាប់រ៉ុកែតដ៏ខ្លាំងជាងប្រទេសឥណ្ឌានេះ យានចន្ត្រាយាន៣ (Chandrayaan-3) របស់ឥណ្ឌាបានស៊ូទ្រាំនឹងឧបសគ្គនានាក្នុងបេសកម្មប៉ូលខាងត្បូងព្រះចន្ទរបស់ខ្លួន ហើយបានអនុវត្តការចុះចតដោយជោគជ័យជាប្រវត្តិសាស្រ្តកាលពីថ្ងៃទី២៣ សីហា ផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm