រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ

2023/09/04 06:04:59 pm        87

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិថ្មី នីតិកាលទី ៧នេះ ដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ក្នុងគោលដៅលើកកម្ពស់លទ្ធភាពការធ្វើ​អាជីវកម្ម​គ្រប់ប្រភេទ ​ដើម្បីទទួលបានអត្ថប្រយោជន៍ ក៏ដូចជាការគាំពារនៃការទទួលបាន​ហិរញ្ញប្បទាន​ផ្សេងៗ។

លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ​លើកឡើងក្នុងវេទិការសហគ្រិនស្រ្តី ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក​ នៅចុងសប្តាហ៍កន្លងមកថា ជុំវិញ​ការអភវិឌ្ឍ​សេដ្ឋកិច្ចក្រៅ ថ្មីៗនេះកម្ពុជា​បានបើកកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីជជែកពិភាក្សាលើកិច្ចគាំពារ ក្នុងគោលដៅលើកកម្ពស់អ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ។

រាជរដ្ឋាភិបាលនិងយកចិត្តទុកដាក់ ជាពិសេសស្រ្តីដែលប្រកបមុខរបរ ឬធ្វើការនៅក្រៅប្រព័ន្ធ មិនថាជាសហគ្រិន ជាម្ចាស់អាជីវកម្ម និងជានយោជិតក៏ដោយ ពួកគេនឹងទទួលបាន​អត្ថប្រយោជន៍ដូចៗគ្នា ដោយមិនមានត្រូវបោះបង់អ្នកណាម្នាក់។

ជុំវិញការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ លោកជំទាវ លើកឡើងថា នេះជាឱកាសមួយជាពិសេសបងប្អូនជាស្រ្តី ដើម្បីទទួលយកអត្ថប្រយោជន៍ការគាំពារ ឬការផ្តល់នូវហិរញ្ញប្បទានផ្សេងៗ ក្នុងគោលដៅជំរុញឲ្យសហគ្រិនស្រ្តីឲ្យកាន់តែមាននិរន្តភាពថែមទៀត ។

លោកជំទាវ គង់ សូរីតា បន្តលើកឡើងថា ជុំវិញផែនការខាងលើ នេះគឺជាព័ត៌មានល្អ នៃការលើកកម្ពស់លទ្ធភាពរបស់អ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ និងជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មី នីតិកាលទី ៧ នេះ។

ជុំវិញការរៀបចំគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ នៅថ្ងៃទី ៣០ ខែ សីហា កន្លងមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បានបើកកិច្ចប្រជុំលើការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ច​ក្រៅប្រព័ន្ធជាអន្តរក្រសួង ដើម្បីពិភាក្សា និងប្រមូលធាតុចូល សម្រាប់ចងក្រងចេញ​ជាគោល​នយោបាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញកម្មវិធីគោលនយោបាយ សម្រាប់​ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ សម្រាប់​សហគ្រាសធុនតូច និងមធ្យម រួមទាំងវិស័យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ​តាមច្បាប់វិនិយោគថ្មី និងភាពប្រទាក់ក្រឡានៃការរៀបចំ​ច្បាប់ស្តីពីសារពើពន្ធថ្មី ព្រមទាំងការដាក់ចេញនូវវិធានការលើកទឹកចិត្តជាក់លាក់ ដើម្បីកែលម្អ​បរិយាកាសធុរកិច្ចសម្រាប់សហគ្រាសធុនតូច​ និងមធ្យម និងការរៀបចំគោលនយោបាយ និង​យុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ជំរុញបន្ថែមដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម, ទេសចរណ៍, សហគ្រាសធុនតូច និងមធ្យម តាមរយៈ ​ធនាគារសហគ្រាសធុនតូច និងមធ្យម, ធនាគារ​អភិវឌ្ឍន៍ជនបទ​ និងកសិកម្ម, ក្រុមហ៊ុន​សាជីវកម្មធានាឥណទានកម្ពុជា, មូលនិធិសហគ្រិន និងមូល​និធិអភិវឌ្ឍន៍ជំនាញជាដើម​៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm