សម្ដេចតេជោទទួលជួបឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

2023/09/04 07:00:44 pm        317

ភ្នំពេញ៖ នៅវិមាន៧មករា ព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា«គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅការកសាងសហគមន៍​ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។

សេចក្តីប្រកាស បន្តថា តបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ​អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូ​មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម លីវ ជានឆាវ បានជួបសម្តែងការគួរសមចំពោះ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ​និងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល ព្រមទាំង ​បានជួបពិភាក្សាការងារជាមួយ ​ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈទាក់ទងបរទេស។

កិច្ចពិភាក្សាបានផ្តោតលើប្រធានបទទ្វេភាគីជាច្រើន​ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមាន សភាពការណ៍ក្រោយការបោះឆ្នោតនៅកម្ពុជា​ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើត​ទំនាក់ទំនង ការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់​អំណាចទាំងពីរ។

នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគីទាំងពីរបាន​ពិភាក្សាអំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការ​ពហុវិស័យ រួមមានទំនាក់ទំនងនយោបាយ ការទូត ​ការពង្រីកពាណិជ្ជកម្ម ការសម្របសម្រួល​ការវិនិយោគ ការលើកកម្ពស់វិស័យទេសចរណ៍ ​ការផ្លាស់ប្តូរលើវិស័យអប់រំ ការអភិវឌ្ឍវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។

ឯកឧត្តម លីវ ជានឆាវ បានបញ្ជាក់នូវការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសចិន​ក្នុងការគោរព​អធិបតេយ្យ របស់កម្ពុជា និងបានពាំនាំនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ ឯកឧត្តមអគ្គ​លេខាធិការ​បក្ស ស៊ី ជិនភីង ចំពោះរាជរដ្ឋាភិបាលថ្មី ​ដែលដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជា​ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាម​ លក្ខខណ្ឌជាតិរបស់កម្ពុជា។

គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តពង្រឹង​និងពង្រីក កិច្ចសហការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន​ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ​និងស្តង់ដារខ្ពស់ ​ព្រមទាំងលើកកម្ពស់ក្របខ័ណ្ឌកិច្ច​សហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជា​ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ ​គណបក្ស ប្រទេស​ និងប្រជាជនទាំងពីរ។

គណបក្សប្រជាជនកម្ពុជា ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយ​អភិវឌ្ឍន៍ជាច្រើនរបស់ប្រទេសចិន​ រួមមានការផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ និងអាហារូបករណ៍​ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនា​សម្ព័ន្ធនៅកម្ពុជា ​ថែមទាំងបានជួយពង្រឹងការកសាងជាតិនិងចូលរួមកាត់បន្ថយភាពក្រីក្រ។

គណបក្សទាំងពីរ ​បានសម្តែងនូវការពេញចិត្តចំពោះសន្ទុះដ៏រឹងមាំ​ និងប្រកបដោយថាមវន្តនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​ដើម្បីវិបុលភាព សន្តិភាព ​និងការអភិវឌ្ឍលើគ្រប់វិស័យ។

គណបក្សទាំងពីរ ប្តេជ្ញាបង្កើនទំនាក់ទំនងគ្រប់ថ្នាក់​ គ្រប់ផ្នែក ជាពិសេសអង្គការមហាជន និង​យុវជន​ ព្រមទាំងរួមគ្នាដើម្បីធ្វើឱ្យគម្រោង​ “ផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន» ដំណើរការ​បានល្អប្រសើរ។

គណបក្សទាំងពីរ បានវាយតម្លៃខ្ពស់អំពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវអនុស្សរណៈយោគយល់ស្តីពី កិច្ច​សហប្រតិបត្តិការ ​និងការផ្លាស់ប្តូររវាងគណបក្សទាំងពីរ ដែលត្រូវបានចុះហត្ថលេខា​ក្រោម​អធិបតីភាព​របស់​សម្តេច​តេជោ ​ប្រធានគណបក្ស។​គណបក្សទាំងពីរ​ ​នឹងប្តេជ្ញា​បន្តការ​ប្រាស្រ័យ​ទាក់ទងគ្នា ​ការផ្លាស់ប្តូរ ​ទស្សនកិច្ច ​និងការគាំទ្រគ្នាទៅវិញ​ទៅ​មកក្នុងវេទិកាតំបន់ និងអន្តរជាតិ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm