និស្សិតរំពឹងថា ជំនួបនានារបស់សម្ដេចធិបតី អំឡុងកិច្ចប្រជុំអាស៊ាននឹងនាំផ្លែផ្កាជាច្រើនដល់កម្ពុជា

2023/09/04 07:21:37 pm        364

ភ្នំពេញ៖ សិស្សនិស្សិត បានបង្ហាញនូវសុទិដ្ឋិនិយម និងក្តីរំពឹងយ៉ាងមុតមាំថា ក្នុងដំណើរចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងប្រទេសឥណ្ឌូនេស៊ីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ដូចជាមានជំនួបទ្វេភាគីជាមួយមេដឹកនាំប្រទេសមួយចំនួន នឹងនាំមកនូវផ្លែផ្កា​ជាច្រើនមក​ដល់ប្រទេសកម្ពុជា ។

ក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងថា​ ពួកគេជឿជាក់ថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​នឹងនាំយកសក្ដានុពលផ្សេងៗ ទៅប្រាប់ដល់ប្រទេសអន្តរជាតិទាំង​អស់នោះ ពិសេសវិស័យកសិកម្ម ​ដែលកម្ពុជា ​កំពុងមានការរីកចម្រើន ក៏ដូចជាការនាំមកនូវការ​វិនិយោគ​បន្ថែមពី អ្នកវិនិយោគបរទេស ។

ពួកគេ ក៏រំពឹងផងដែរ ​ចំពោះសម្ដេចធិបតី ​នឹងពិភាក្សាជាមួយប្រទេស ​ដែលមានការរីកចម្រើន ទាំង​អស់នោះ ក្នុងការផ្ដល់នូវ​អាហារូបករណ៍​បន្ថែមដល់សិស្សនិស្សិតកម្ពុជា ​ឬពួកគេនឹង​ផ្ដល់នូវអ្នក​ជំនាញ​លើវិស័យនានា ​មកផ្ដល់ចំណេះដឹងដល់ពលរដ្ឋកម្ពុជា​ ក្នុងនោះមានវិស័យកសិកម្ម ទេសចរណ៍ ជាដើម ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមាន ប្រសាសន៍ថា ​នាឱកាសចូលរួមកិច្ចប្រជុំកំពូល នៅក្នុងក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ​ដែលជាមេដឹកនាំក្មេងជាងគេ​ ក្នុងចំណោមមេដឹកនាំនានានោះ គ្រោងជួប​ពិភាក្សា​ទ្វេភាគី ​ជាមួយមេដឹកនាំប្រទេសធំៗ​ជាច្រើន ​មានដូចជា ចិន ជប៉ុន ​កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក​ អូស្ត្រាលី​ និងនូវែលហ្សេឡង់ ជាដើម ។

ឯកឧត្តម បានបញ្ជាក់ថា នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួប ពិភាក្សាការងាររួចហើយជាមួយតំណាង​ប្រទេស​មហាអំណាចធំៗ ​ដូចជា ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុបប្រ ចាំកម្ពុជា, គណៈប្រតិភូសភា ​និងតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តចិន ​ជាដើម ៕អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        157
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        138
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm