ក្រសួងការងារ បន្តបើកកិច្ចចចារប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរជាលើកទី៣ នាថ្ងៃនេះ

2023/09/04 07:30:06 pm        308

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តបើកកិច្ចប្រជុំ ចចារលើការដំឡើងប្រាក់​ឈ្នួល​អប្បបរមាសម្រាប់ឆ្នាំ២០២៤ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈនាព្រឹកនេះ ភាគីសហជីព និងភាគីនិយោជកបានបើកកិច្ចប្រជុំផ្ទៃក្នុងរៀងៗ មុននឹងបើកកិច្ចប្រជុំចចារលក្ខណៈត្រីភាគី។

កិច្ចប្រជុំលើកនេះ គឺជាកិច្ចប្រជុំលើកទី៣ហើយ ​ដែលក្រុមប្រឹក្សាជាតិប្រាក់​ឈ្នួលអប្បបរមា ប្រកាស​បើកកិច្ចប្រជុំចចារ ដើម្បីកំណត់តួលេខប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត​ផ្នែកវាយនភ័ណ្ឌ កាត់ដេរ​ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប ​សម្រាប់ឆ្នាំ២០២៤ នៅទីស្តីការ​ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមលោក អាត ធន់ ប្រធានសភាពការងារកម្ពុជា បានឱ្យដឹងថា កាលពីកិច្ចប្រជុំលើកទី២កន្លងទៅ ភាគីសហជីពបាន​បញ្ចេញតួលេខចំនួន២ គឺស្នើសុំដំឡើង​ចំនួនជាង ​១២ដុល្លារ ​និងតួលេខមួយទៀត ស្នើសុំដំឡើងជាង ២០ដុល្លារ។

លោកបន្តថា ​នេះគ្រាន់តែជាតួលេខស្នើសុំក្នុងការពិភាក្សារបស់ក្រុមសហជីពទេ​ ដោយមិនដឹងថា ភាគីនិយោជកឯកភាពក្នុងចំនួនប៉ុន្មាននោះផងដែរ។

សូមរម្លឹកទៀតថា កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ​ផលិតស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺត្រូវផ្អែកគោលការណ៍​លក្ខណ​វិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និង​លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ​ស្ថានភាពទីផ្សារការងារ និងកម្រិត​ចំណេញរបស់វិស័យ) ​ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជា​មូលដ្ឋានក្នុងការពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមានៅកម្ពុជា។ ​គិតត្រឹមឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បរមាដែលកម្មករ​និយោជិតទទួលបាន គឺចំនួន ២០០ដុល្លារអាម៉េរិក ក្នុងមួយខែ។

សូមជម្រាបថា ​តាមរយៈជំនួបជាមួយកម្មករកម្មការិនី កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រគល់ភារកិច្ចដល់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវ​ប្រជុំ​ដោះស្រាយជាមួយភាគី​ពាក់ព័ន្ធ ​ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ​ផលិតស្បែកជើង និងផលិត​ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់នៅមុន​ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ​នាខែតុលា ខាងមុខនេះ៕អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm