វៀតណាមប្រគល់​អំណោយ​សម្ភារ​បរិក្ខារ​ពេទ្យ ជូន​ដល់​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩

2021/05/26 07:01:00 pm        111


​ភ្នំពេញ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ នឹង​ជំងឺ​កូ​វីដ​-19 ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា​នេះ នាទី​សី្ត​ការ​ក្រសួង បាន​ទទួល​អំណោយ​ឧបករណ៍​បរិក្ខារ​វេជ្ជ​សាស្ត្រ ពី​ឯកឧត្តម វូ គ័ង​មិញ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំណងមិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​វៀតណាម ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ជាពិសេស​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ភាគី​មិត្ត​វៀតណាម បាន​ផ្តល់​ជំនួយឥតសំណង​ជូន​ក្រសួងសុខាភិបាល រួមមាន​៖​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​មួយចំនួន គឺ​ម៉ាស់​វេជ្ជសាស្ត្រ​បី​ស្រទាប់ អាវ​ពាក់​ការពារ ម៉ាស់​វេជ្ជសាស្ត្រ​បី​ស្រទាប់​ប្រឆាំង​បាក់តេរី និង​តំណក់​តូចៗ ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ រួមទាំង​កញ្ចប់​តេស្ត ថវិកា​ចំនួន​២០០.០០០​ដុល្លារ​អាមេរិក​(​ម្ភៃ​ម៉ឺន​)។

នា​ថ្ងៃនេះ​ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​ថ្មី​មួយទៀត​របស់​រដ្ឋាភិបាល និង​ប្រជាជន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​៖ ម៉ាស់ ចំនួន​២​លាន ម៉ាស់​N95 ចំនួន​១០​ម៉ឺន ក្នុងចំណោម​៣០០.០០០ និង​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​ចំនួន​៨០០​គ្រឿង​។​

​ឯកឧត្តម រដ្ឋ​ម​ន្រី្ត ម៉ម ប៊ុនហេង បានបញ្ជាក់​ទៀតថា ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​នា​ថ្ងៃនេះ របស់​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម សបញ្ជាក់​ពី​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​កម្ពុជា​-​វៀតណាម កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ និង​បានបញ្ជាក់​កាន់តែច្បាស់​អំពី​ដំណើរ​ឈានទៅ​សម្រេចបាន​ការកសាង​សហគមន៍​អាស៊ាន​តែមួយ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា ក៏ដូចជា​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​ដែល​តែងតែ​ឧបត្ថម្ភ គាំទ្រ​គ្នា​ទៅវិញទៅមក ជាពិសេស​លើ​វិស័យ​សុខាភិបាល​៕ អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm