ទួរគី៖ មន្ត្រីទួរគី និងអ៊ីស្រាអែល បានជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការថាមពល ខណៈដែលប្រទេសទាំងពីរ ស្វែងរកការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច បន្ទាប់ពីមានជម្លោះរយៈពេលជាច្រើនឆ្នាំ។
រដ្ឋមន្ត្រីថាមពលទួរគីលោក អាល់ប៉ាស្លាន បេរ៉ាក់តា (Alparslan Bayraktar) កាលពីថ្ងៃអាទិត្យ បានពិភាក្សាគ្នាអំពី«ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថាមពលទ្វេភាគី និងក្នុងតំបន់ រួមទាំងឧស្ម័នធម្មជាតិ តាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត (Israel Katz)។
លោកបេរ៉ាក់តា បាននិយាយនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមXថា៖«ខ្ញុំនឹងទៅទស្សនកិច្ចប្រទេសអ៊ីស្រាអែលតាមការអញ្ជើញរបស់លោករដ្ឋមន្ត្រីកាត នៅពេលវេលាឆាប់បំផុត ដែលអាចធ្វើទៅបាន» ។
ប្រទេសទាំងពីរ កំពុងស្វែងរកការស្វែងរកឱកាសនាំចេញឧស្ម័នទៅអឺរ៉ុបតាមរយៈប្រទេសទួរគីតាមសមុទ្រ មេឌីទែរ៉ាណេចេញពីតំបន់ហ្គាហ្សាស្ទ្រីប៕


