មន្ត្រីផែនការ-សង្គមស៊ីវិលសហការសម្ភាសន៍អ្នកបម្រើការទេសចរណ៍ក្រៅប្រព័ន្ធ ដើម្បីផ្តល់បណ្ណក្រីក្រ

2023/09/04 08:16:49 pm        590

ភ្នំពេញ៖ សមាគមន៍ អង្គការសង្គមស៊ីវិល ជាដៃគូមន្ទីរផែនការនៃរាជធានីភ្នំពេញ បានបង្កើន​កិច្ចសហការ ​បន្តស្វែងរកបុគ្គលបម្រើការតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ផ្នែក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានឈ្មោះនៅក្នុងបញ្ជី នៃក្រសួងផែនការ មកផ្តល់បទសំភាសន៍​នៅតាមសាលាសង្កាត់ ដើម្បីផ្តល់ជូនបណ្ណមូលនីធីសមធម៌សុខាភិបាល ​ទទួលបានអត្ថប្រយោជន៍ និងការពិនិត្យថែទាំសុខភាព ​ព្យាបាលជំងឺដោយមិនគិតថ្លៃ ពីរាជរដ្ឋាភិបាល។

មន្ត្រីមន្ទីរផែនការរាជធានីភ្នំពេញ ​និងសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ​ CWPD បានថ្លែងប្រាប់BTV នៅថ្ងៃទី៤ ខែកញ្ញានេះថា នៅពេលនេះ យុទ្ធនាការចុះសម្ភាសន៍​ផ្តល់​បណ្ណមូលនីធីសមធម៌ ឬបណ្ណក្រីក្រ ​ជូនបុគ្គលបម្រើការ ​នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ នៅបណ្តាខ័ណ្ឌនានា ​នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ ប៉ុន្តែ​សម្រាប់​អ្នកបម្រើការតាមសេវាកម្សាន្តនេះ​ ដែលនៅមិនទាន់ទៅផ្តល់សម្ភាសន៍ ​ត្រូវបានបុគ្គលិក នៃសមាគន៍ CWPD និងអង្គការជាដៃគូនានាទៀត គឺបាននិងកំពុងស្វែងរកបុគ្គលបម្រើការតាមសេវា​កម្សាន្ត​ទាំងនោះ ទៅទៅផ្តល់ការសម្ភាសន៍​ ធ្វើបណ្ណសមធម៌តាមសាលាសង្កាត់ដើម្បីបានបណ្ណក្រីក្រនោះ។

បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ក្នុងវិស័យទេសចរណ៍ ​បានថ្លែងអរគុណរាជរដ្ឋាភិបាល និង​អាជ្ញាធរមូលដ្ឋានដែលសហការរៀបចំផ្តល់បណ្ណក្រីក្រ ​សម្រាប់អ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពី​តាមបណ្តាខេត្តនានា ​មកស្នាក់នៅបម្រើការ ​នៅក្នុងរាជធានីភ្នំពេញ។

លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃ​ ក្រសួងផែនការ បានថ្លែងថា ​បុគ្គលបម្រើការ ​នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍​ ក្រៅប្រព័ន្ធ ដែលមានជីវភាព​ក្រីក្រ ហើយអាចធ្វើបណ្ណក្រីក្រ​ បានគឺតម្រូវឲ្យមានអត្ថសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានលិខិត​បញ្ជាក់ការស្នាក់នៅពីអាជ្ញាធរសង្កាត់ចំនួនបីខែឡើងទៅ ​និងមានឈ្មោះនៅក្នុងបញ្ជី ដែល​ផ្តល់មកពី អាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ ​អង្គការសង្គមស៊ីវិល និងមន្ទីរទេសចរណ៍រាជធានីខេត្ត​ជាដើម ​នៅតាមបណ្តាគោលដៅទេសចរណ៍​នានាទូទាំងប្រទេស៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        27
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        36
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm