អាណាព្យាបាលវេចខ្ចប់ម្ហូបអាហារសម្រាប់កូនទៅរៀន ដើម្បីលើកកម្ពស់សុវត្ថិភាពសុខភាព

2023/09/04 08:35:32 pm        721

ភ្នំពេញ៖ បច្ចុប្បន្នអាណាព្យាបាលមួយចំនួនពិសេសនៅរាជធានីភ្នំពេញ បានចាប់ផ្ដើមវេចខ្ចប់​ម្ហូបអាហារ​ ក៏ដូចជាទឹកពិសារ ​សម្រាប់កូនទៅសិក្សាជារៀងរៀងរាល់ថ្ងៃ។ ការអនុវត្តនេះ គឺស្រប​ទៅ​តាមគោលការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់សុវត្ថិភាព​សុខភាព​របស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។

សកម្មភាពវេចខ្ទប់ម្ហូបអាហារដល់កូនក្នុងពេល​ទៅសិក្សានៅសាលានេះ ​សង្កេតឃើញមានច្រើន​នៅ​តាមសាលាគំរូ បឋមសិក្សាចតុមុខ ​រាជធានីភ្នំពេញ ដោយសិស្សគ្រប់រូបសុទ្ធតែមានកញ្ចប់​ម្ហូប​អាហារពីផ្ទះ ​សម្រាប់បរិភោគ។

ក្នុងនាមជាអាណាព្យាបាល ​ដែលបានរៀបចំម្ហូបអាហារ ក៏ដូចជាទឹកពិសារសម្រាប់កូនមកសិក្សា​រៀង​រាល់ថ្ងៃនេះអ្នកអាណាព្យាលបាលបានលើកឡើងថា ​សុខភាពរបស់កូន ជារឿងសំខាន់សម្រាប់​អាណាព្យាបាលគ្រប់រូប។ ដូច្នេះទោះជារវល់យ៉ាងណាក្ដីក៏ត្រូវតែរៀបចំម្ហូប​អាហារ​សម្រាប់​កូនរៀងរាល់ថ្ងៃដែរ។

លោក សូ ធី នាយករងក្ដាប់រួមសាលាបឋមសិក្សាចតុមុខ​ លើកឡើងថា សាលាបានដាក់គោល​ការណ៍ ​និងមានការឯកភាពពីអាណាព្យាបាល ​ក្នុងរៀបចំម្ហូបអាហារសម្រាប់​កូនមកសិក្សា។ សាលាបាន​គ្រប់គ្រងលើបញ្ហា​សុខភាព​របស់សិស្ស ​ដោយមិនអនុញ្ញាតឱ្យសិស្សចេញ​ទៅទិញចំណី​អាហារ​នៅខាងក្រៅសាលានោះទេ ហើយសាលាក៏មិនទាន់បើកឱ្យមានការលក់​ដូរក្នុង​សាលាផងដែរ។

ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ ​យុវជន និងកីឡា បាន​លើកឡើងថា​ ការលើកកម្ពស់សុវត្ថិភាព​នៅតាមសាលារៀន ​ជាការងារអាទិភាព។ ការងារនេះ គឺទាមទារឱ្យគ្រប់គ្នាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន។

សូមជម្រាបថា​ ក្រសួងអប់រំបានចេញសេចក្ដីណែនាំពីចំណីអាហារហាមប្រាម ក្នុងការលក់ដូរ​ក្នុង​គ្រឹះស្ថានសិក្សា។ ចំណីអាហារដែលត្រូវបានហាមប្រាម ​ព្រោះវាអាចប៉ះពាល់ដល់សុខភាពនោះ គឺមាន ៦ប្រភេទ។ ចំណីអាហារទាំងនោះរួមមាន ​ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាល​បរិច្ឆេទ​ប្រើប្រាស់ គ្រឿងស្រវឹង ​និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមិនមាន​ប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម ​កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ​ ស្ករសូកូឡា ស្ករគ្រាប់ ​និងស្ករកៅស៊ូគ្រប់ប្រភេទ ​និងចាហួយគ្រប់ប្រភេទ ​នំដូណាត់ ​និងនំផ្អែមជាដើម៕អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm