ថ្ងៃដំបូងនៃទស្សនកិច្ចសម្ដេច ហ៊ុន ម៉ាណែត មានជំនួបប្រធានាធិបតីឥណ្ឌូណេស៊ី និងថ្លែងសុន្ទរកថាគន្លឹះ

2023/09/05 12:41:30 am        38

ភ្នំពេញ ៖គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នារសៀលថ្ងៃទី៤ ខែញ្ញា ឆ្នាំ ២០២៣នេះ អញ្ជើញទៅដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព។

​ឯកឧត្ដម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្រ្ដីបានថ្លែងថា ក្នុងឱកាសអញ្ជើញដល់នេះ សម្ដេចមហាបវរធិបតី និងលោកជំទាវ រួមជាមួយគណប្រតិភូកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។

ឯកឧត្តមបន្តថា នៅក្នុងកម្មវិធីក្នុងថ្ងៃទី១នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំនួបសម្តែងការគួរសមដោយ ឯកឧត្ដម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ 

ជំនួបនេះ បានធ្វើឡើងនាឱកាស សម្ដេចមហាបវរធិបតី និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។ 

ឯកឧត្ដម មាស សុភ័ណ្ឌ បានឱ្យដឹងថា នៅក្នុងកម្មវិធីក្នុងថ្ងៃទី១នេះដែរ សម្តេចមហាបវរធិបតីនឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំធុរកិច្ច និងវិនិយោគអាស៊ាន(ASEAN Business & Investment Summit) និងជំនួបទ្វេភាគីជាមួយឯកឧត្ដម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ីផងដែរ។ 

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅនៅ   រដ្ឋធានីហ្សាការតា ពីថ្ងៃទី ៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម  ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm