រដ្ឋមន្រ្ដីក្រសួងទេសចរណ៍លើកទឹកចិត្តមន្រ្តីឱ្យពង្រឹងសមត្ថភាព និងជំនាញដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

2023/09/05 02:01:33 am        58

ភ្នំពេញ ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី នៃក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ចូលរួមចំណែកទាំងអស់គ្នាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាពិសេសត្រូវពង្រឹងសមត្ថភាព ជំនាញ និងទេព្យកោសល្យរបស់មន្រ្តី ជំរុញប្រសិទ្ធភាពនៃការប្រើប្រាស់នូវវិធីសាស្រ្ត និងបច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការការងារ។ 

ឯកឧត្តមបានលើកទឹកចិត្តដល់មន្រ្ដីបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិសរុបចំនួនប្រមាណ ៣៥០នាក់ នានៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ 

ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីថ្លែងលើកទឹកចិត្តមន្រ្ដីឱ្យផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រឹង និងពង្រីកភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការបង្កើនភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយភាពរស់រវើក និងឆ្លើយតបទៅនឹងតម្រូវការ នៃការវិវត្តរបស់វិស័យទេសចរណ៍ឱ្យបានទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ទាំងអស់ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព និងខិតខំបំពេញការងារ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងាររបស់ក្រសួង និងសំដៅសម្រេចឱ្យបាននូវសមិទ្ធផលជាក់ស្តែងនៅក្នុងរយៈពេល ១០០ ថ្ងៃនេះ ដែលជាពិសេសផ្ដោតសំខាន់លើការលើកកម្ពស់បរិយាកាសការងារ និងការលើកកម្ពស់សុខុមាលភាពមន្រ្តីរាជការ ក៏ដូចជាការបង្កើន  ឱកាសទំនាក់ទំនងរវាងមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងការជម្រុញកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ  រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។ 

កិច្ចប្រជុំនេះ បានបង្ហាញពីឆន្ទៈខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រីក្នុងការដឹកនាំ និងជម្រុញការអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា តាមរយៈការជម្រុញការអនុវត្ដនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “ បង្កើន៥ ” និង“ អភិវឌ្ឍ៣” (BUILD plus 3Ds) ដែល ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ចេញកាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ កន្លងទៅ ដោយមានចង្កោមការងារអាទិភាពចំនួន៣។ 

ជាទីបញ្ចប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យាទាំងអស់ដែលបានចូលរួមកិច្ចប្រជុំនេះ បានបង្ហាញនូវការគាំទ្រ និងភាពសប្បាយរីករាយ ប្រកបដោយក្ដីសង្ឃឹមខ្ពស់ចំពោះការដឹកនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី និងបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការចូលរួមសហការក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យប្រកបដោយភាពប្រកួតប្រជែង ចីរីភាព និងបរិយាបន្ន៕ ដោយ ៖ ដារ់ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm