អ្នកចិញ្ចឹមសត្វពពែក្រិក បាត់បង់សត្វចិញ្ចឹមរបស់ខ្លួនដោយសារភ្លើងឆេះព្រៃនៅតំបន់ Evros

2023/09/05 03:28:28 am        476

លោក Kleanthis Raptis គឺជាអ្នកគង្វាលសត្វពពែមួយរូប បានបាត់បង់សត្វចិញ្ចឹមរបស់លោកកាលពីថ្ងៃសៅរ៍ ក្រោយភ្លើងឆេះព្រៃសម្លាប់មនុស្សដែលបានឆាបឆេះអស់រយៈពេលជាង ២សប្តាហ៍មកហើយនោះ រីករាលដាលដល់ភូមិ Provatonas របស់គាត់ ស្ថិតនៅតំបន់ Evros ភាគឦសានប្រទេសក្រិក ។ 

លោក Raptis និយាយថា ពួកគេបានទូរស័ព្ទមកប្រាប់លោកថាវាឆេះអស់ហើយ ។ លោកបានធ្វើដំណើរមកដល់ ហើយជិតពាក់កណ្តាលនៃសត្វចិញ្ចឹមរបស់លោកបានងាប់អស់ដោយសារតែត្រូវភ្លើងឆេះ ។ រយៈពេល ៥ថ្ងៃមុន រឿងរ៉ាវតែមួយបានកើតឡើងម្តងទៀត ប៉ុន្តែពេលនោះ ពួកយើងអាចសង្រ្គោះជីវិតរបស់ពួកវា ។ កាលពីថ្ងៃម្សិលម្ងៃ សត្វពពែ វាបានងាប់អស់គ្មានសេសសល់អ្វីមួយក្បាល ។ 

លោកបន្តថា ពួកយើងត្រូវការជំនួយពីរដ្ឋ ដើម្បីជួយពួកយើង ។ ផ្តល់អ្វីខ្លះដល់ពួកយើង បើពុំដូច្នោះទេ ពួកយើងមិនដឹងជាត្រូវរស់តាមវិធីណានោះទេ ព្រោះសត្វចិញ្ចឹមរបស់ពួកយើងបានងាប់អស់គ្មានសល់ទៅហើយ ។

កាលពីឆ្នាំមុន ពេលដែលភ្លើងឆេះព្រៃមួយទៀត បានកើតឡើងនៅតំបន់ Evrosលោក Raptis អាចសង្រ្គោះជីវិតសត្វចិញ្ចឹមរបស់លោក ប៉ុន្តែភ្លើងឆេះព្រៃចុងក្រោយនេះ ធ្វើឲ្យលោកលែងនៅសស់អ្វីៗទៀតហើយ ។

កាលពីថ្ងៃអាទិត្យ យន្តហោះពន្លត់អគ្គិភ័យ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃរយៈពេល ១៦ថ្ងៃជាប់ៗគ្នា ដើម្បីព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ភាគឦសាន Evros គឺជាតំបន់ស្លាប់មនុស្សច្រើនបំផុតនៅអឺរ៉ុបក្នុងរដូវក្តៅនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ២០នាក់ និងបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm