មន្ទីរពេទ្យគន្ធបុប្ផា ជួយសង្រ្គោះក្មេងស្រីម្នាក់ឲ្យរួចផុតពីជំងឺរលាកសាច់បំពង់ក​ដែលជាជំងឺដ៏កម្របំផុត

2023/09/05 04:35:08 pm        1.4 K

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានប្រកាសថា ខ្លួនបានជួយសង្រ្គោះក្មេងស្រីម្នាក់មានអាយុ ១៥ឆ្នាំ ឲ្យរួចផុត ពីជំងឺរលាកសាច់បំពង់ក ដែលជំងឺនេះមានលក្ខណៈស្រួចស្រាវ ហើយក៏​ជា​ករណី​ជំងឺ​ដ៏​កម្រ​បំផុត ដោយ មិនធ្លាប់បានជួបផងដែរ។

 យោង​តាមហ្វេសបុក ដែលមានឈ្មោះថា Dr. Beat Richner បានបញ្ជាក់ថា ក្មេងស្រី​អាយុ១៥​ឆ្នាំ​នេះ មានជំងឺរលាកសាច់បំពង់ក (Tonsils -Amygdales) ស្រួច​ស្រាវ​ប្រភេទ​រលាក​ចេញ​ភ្នាស​ខ្ទុះ​ស្ទះ​បំពង់ខ្យល់ និងវិវត្តទៅជារលាកសួតនិងខ្សោយសាច់ដុំសន្ទះទ្រូង មិនអាចដកដង្ហើមបាន ។ ជំងឺ​ប្រភេទស្មុគ្រស្មាញបែបនេះ ជាករណីដ៏កម្របំផុត ប៉ុន្តែទោះជាយ៉ាងណាក្មួយស្រី ត្រូវ​បាន​ជួយ​សង្រ្គោះ​ជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយ:ពេល២១ថ្ងៃ ដោយជំនួយ​ម៉ាស៊ីន​សប់​ដង្ហើម ១៦ថ្ងៃ ហើយថ្ងៃ៤ ខែកញ្ញានេះបានជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ ដោយ​ស្នាម​ញញឹម​ជាមួយឪពុកម្តាយនាងផងដែរ។

តាមរយៈហ្វេសបុកខាងលើនេះ មន្ទីរពេទ្យគន្ធបុប្ផាក៏បានអរគុណគ្រួសារក្មួយស្រី ដែល​បាន​ចូល​រួម បរិច្ចាគថវិកាចំនួន២៥០០ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា អរគុណគន្ធបុប្ផារាល់ការព្យាបាល ទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ហើយ​ក៏​បាន​អរគុណ​មូល​និធិ​គន្ធបុប្ផា​ស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា និងអរគុណចំពោះសប្បុរសជនគ្រប់ៗរូប ដែលតែង​តែ​គាំ​ទ្រ​ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមកផងដែរ។

បើតាមរយៈហ្វេសបុកដែលមានឈ្មោះថា Dr. Beat Richnerដដែលនេះក៏បានឲ្យដឹងផងដែរថា នា​ខែ​សីហា ឆ្នាំ២០២៣កន្លងទៅនេះ មានកុមារឈឺចំនួន៨៥៨០៦នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះជំងឺក្រៅ ហើយកុមារមានជម្ងឺធ្ងន់ៗចំនួន១៧៦៦៥នាក់ផងដែរ។ ដោយឡែក​កុមារ​ដែល​មាន ជំងឺគ្រុនឈាមចំនួន២៩១២នាក់ ខណៈកុមារត្រូវការ​វះកាត់​មាន​ចំនួន​២២៩៥​នាក់៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់

2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm