Antony មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីល ដោយសាររឿងអាស្រូវហឹង្សា​លើអតីតមិត្តស្រី

2023/09/05 06:01:01 pm        201

ខ្សែបម្រើស្លាបក្រុមបិសាចក្រហម Manchester United, Antony មិនមាន​ឈ្មោះ​ក្នុងក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ឡើយក្រោមការចោទប្រកាន់ថាមានប្រើប្រាស់អំពើហឹង្សាលើអតីតមិត្តស្រី។

សហព័ន្ធបាល់ទាត់ប្រេស៊ីលបានបញ្ជាក់ថា កីឡាករវ័យ ២៣ ឆ្នាំរូបនេះ​ត្រូវ​បាន​ដក​ឈ្មោះ​ស្រប​ពេល​រឿងអាស្រូវដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមនោះ ត្រូវទាមទារការស៊ើបអង្កេត។

សារព័ត៌មានប្រេស៊ីលមួយបានចុះផ្សាយពីរឿងអាស្រូវរបស់អតីតកីឡាករ Ajax រូបនេះ​ជាមួយ​អតីត​មិត្ត​ស្រីកាលពីថ្ងៃចន្ទ។

មន្ត្រីមានសមត្ថកិច្ចនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល និងក្រុង Manchester កំពុង​បើក​ការ​ស៊ើប​អង្កេតជុំវិញបញ្ហានេះ។

Antony បានបង្ហោះសារឆ្លើយតបវិញផងដែរនៅលើបណ្តាញសង្គមរបស់ខ្លួនថា រឿង​ទាំង​អស់​សុទ្ធ​​តែ​មិនពិត ហើយភស្តុតាងសុទ្ធតែត្រូវបានបង្កើតឡើង ហើយជឿជាក់​ថា​ប៉ូលីស​នឹងស៊ើប​អង្កេត​រឿង​នេះឱ្យបានច្បាស់។

បើតាមសារព័ត៌មានប្រេស៊ីល UOL បានចុះផ្សាយថា អតីតមិត្តស្រីរបស់ Antony, Gabriela Cavallin ថានាងត្រូវបាន Antony វាយនៅក្នុងបន្ទប់សណ្ឋាគារមួយនៅទីក្រុង Manchester កាល​ពីថ្ងៃទី១៥ ខែមករាបណ្តាលឱ្យបែកក្បាល និងមានការវាយតប់ផ្សេងទៀត ដែល​ធ្វើ​ឱ្យ​នាង​ត្រូវ​ព្យាបាល​នៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា នេះជារឿងអាស្រូវហឹង្សាមួយទៀតដែលកើតឡើងចំពោះកីឡាកររបស់ Manchester United តែនៅរង់ចាំការស៊ើបអង្កេតនៅឡើយ។

កន្លងមក Mason Greenwood ក៏មានរឿងអាស្រូវស្រដៀងគ្នានេះដែរ និង​ឈាន​ដល់​ចាប់​ពន្ធនាគារ មុនពេលលើកលែងទោសកាលពីខែកុម្ភៈកន្លងទៅ។

អវត្តមានរបស់ Antony នៅក្រុមប្រេស៊ីលនឹងត្រូវជំនួសដោយខ្សែប្រយុទ្ធ Arsenal, Gabriel Jesus សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកទល់នឹង បូលីវៀ និងពែរូ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm