បឹងកេត​ឈ្នះ​លើកដំបូង ខណៈ​វិសាខា​យកឈ្នះ​អគ្គិសនី​កម្ពុជា ៧-០

2021/05/27 05:36:12 pm        119

បាល់ទាត់៖ ​ទីបំផុត​ក្រុមការងារ​ពារ​តំណែង​ជើងឯក​បឹងកេត បាន​ស្គាល់​ជ័យជម្នះ​លើកដំបូង ក្នុង​ក្រប​ខណ្ឌ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ នេះ​ហើយ បន្ទាប់ពី​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ ៣-០ ខណៈ​ក្រុម​វិសាខាបាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ៧-០ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ម្សិលមិញ។​

​សម្រាប់​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៤ នៅ​កីឡដ្ឋាន SRU ខេត្ត​សៀមរាប គេ​ឃើញ​លោក គីម ភក្ដី បាន​ផ្ដល់​ឱកាស​ដល់​កីឡាករ​ថ្មីៗ​ជាច្រើន បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​បាត​តារាង​សូល​ទី​ឡូ​អង្គរ។ ចំពោះ ៣​គ្រាប់ដែល​ជួយ​ឲ្យ​ក្រុម​ជើងឯក ៤​សម័យ​ទទួល​បាន ៣​ពិន្ទុ​ដំបូង​នេះគឺ​ធ្វើ​សម្រេច​ដោយ​កីឡាករ ឱ ភា​រុណ នៅ​នាទី​ទី​២, កីឡាករ Rajkovic Jarko នៅ​នាទី​៧៧ និង​កីឡាករ សៀង ច​ន្ធា នៅ​នាទី​៨៤។​ ​នេះ​គឺជា​ជ័យជម្នះ​លើកដំបូង​របស់​ក្រុម​នាគ​ខៀវ​បឹងកេត បន្ទាប់ពី​រង​បរាជ័យ ៣​ប្រកួត​ជាប់​គ្នានៅ​ដើម​រដូវ​កាល​ថ្មី។ ប៉ុន្តែ​ជ័យជម្នះ​នេះ ហាក់​មិន​អាច​រំងាប់​អារម្មណ៍​របស់​អ្នកគាំទ្រ​ខ្លួន​បាន​ឡើយ ផ្ទុយ​ទៅ​វិញមាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​សម្ដែង​ការ​មិន​ពេញចិត្ត ចំពោះ​ការប្រើប្រាស់​កីឡាករ​មិន​សម​បំណង​ពួកគេ ពី​សំណាក់​គ្រូ​បង្វឹក​លោក គីម ភក្ដី ដ្បិត​អ្នកខ្លះ​គិត​ថា បឹងកេត​គួរ​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ច្រើនជាង​នេះ​ទើប​សម។​

​ដោយឡែក​ក្រុម​វិសាខា​វិញបាន​បន្ដ​ជ័យជម្នះ និង​មិន​ឲ្យ​ក្រុម​អគ្គិសនី​កម្ពុជាតដៃ​បាន​សូម្បីតែ ១​គ្រាប់​ជា​លើក​ទី​៦ ក្រោយ​យកឈ្នះ ៧-០ លើ​ទឹកដី​អគ្គិសនី​កម្ពុជា។ សម្រាប់​គ្រាប់​បាល់​ជ័យជម្នះ ៧​គ្រាប់ក្នុង​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៤ របស់​ក្រុម​ភ្ញៀវ​វិសាខា​នេះ ធ្វើ​សម្រេច​ដោយ​កីឡាករ កែន ច័ន្ទ​សុភ័ក្ដ្រ ២​គ្រាប់​, Ajayi ២​គ្រាប់ និង កែវ សុខ​ផេង ២​គ្រាប់ និង​កំហុស​ខ្សែ​ការពារ​អគ្គិសនី​កម្ពុជា​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​​នៅ​នាទី​ទី២ ដែល​នាំ​ឲ្យ​វិសាខា​ឡើង​ទៅ​ឈរ​លេខ​រៀង​ទី​៥ ជា​បណ្ដោះអាសន្ន និង​មាន ៨​ពិន្ទុបន្ទាប់ពី​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ២ និង​ស្មើ២ មិនទាន់​ស្គាល់​ចាញ់​នោះ​ទេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm