ឯកឧត្តម សៅ សុខា ចាត់ទុកក្រុមហ៊ុនមីនេបៀ ជាដៃគូជួយទាំងបាល់ទាត់ និងសេដ្ឋកិច្ចជាតិ

2023/09/05 06:19:41 pm        213

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ចាត់​ទុក​ក្រុម​ហ៊ុន​មីនេបៀ គឺជាដៃគូសហការមួយដ៏ល្អ ដែលផ្ដល់អត្ថប្រយោជន៍រួម ពិសេស​ជួយ​ទាំង​វិស័យ​បាល់​ទាត់​ជាតិផង និងជំរុញដល់សេដ្ឋកិច្ចជាតិផងដែរ ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃ​ការ​យោគយល់​គ្នា​ភាព​ជាដៃ​គូ​ឧបត្ថម្ភ រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនមីនេបៀ(ខេមបូឌា) នៅថ្ងៃទី​០៤​ ខែ​កញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហ៊ុនមានប្រភពពីប្រទេសជប៉ុនមួយនេះ បាន​ចូលរួម​ឧបត្ថម្ភ​ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ជាមួយសហព័ន្ធ តាំងពីឆ្នាំ២០១៩ មក ។

ឯកឧត្តមប្រធានសហព័ន្ធ មានប្រសាសន៍ថា ភាព​រីក​ចម្រើន​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​របស់​ដៃគូ​នេះ ​សបញ្ជាក់ឲ្យឃើញសុខសន្ដិភាពពេញលេញរបស់កម្ពុជា ក្រោមការដឹកនាំ និង​យកចិ​ត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាល ហើយបានបង្កើតឱកាសការងារ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាជន​កម្ពុជា​។ ដូច្នេះការបន្ដកិច្ចសហការមួយនេះ គឺបានរួមចំណែកដ៏ធំក្នុងការបង់ពន្ធជូនរដ្ឋ បង្កើន​ថវិកា​ជាតិ​ ក៏ដូចជាការអភិវឌ្ឍវិស័យអប់រំ សុខមាលភាព ជាពិសេសវិស័យបាល់ទាត់កម្ពុជា ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅមុខទៀត ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា ការឧបត្ថម្ភ ក៏ដូច​ជា​ការ​ចាប់​ដៃ​គូ​រវាង​វិនិយោគ​មី​នេបៀ ជាមួយវិស័យបាល់ទាត់កម្ពុជា ដែលមានសហព័ន្ធកីឡាបាល់ទាត់ជាតំណាង គឺ​ពិត​ជា​មានអត្ថន័យ និងមានផលប្រយោជន៍រួមសម្រាប់ក្រុមហ៊ុនវិនិយោគផង សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ផង ហើយពិសេសគឺផ្ដល់ប្រយោជន៍ពិតប្រាកដដល់ប្រទេស និង​កេរ្ដិ៍​ឈ្មោះ​ប្រជាជន​កម្ពុជា​ផងដែរ ។

ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវដល់ក្រុមហ៊ុនវិនិយោគផ្សេងៗ បន្ដ​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហព័ន្ធ ដើម្បីជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ឲ្យ​កាន់​តែ​រីកចម្រើន​មួយ​កម្រិត​បន្ថែម​ទៀត៕ អត្ថបទ៖ លី ឈុនឡា




អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm