ប្រឡាយមេធំៗសំខាន់ៗក្នុងរាជធានី ត្រូវបានស្ដារ និងកាយដើម្បីទប់ទល់នឹងទឹកជំនន់

2023/09/05 06:21:05 pm        444

ភ្នំពេញ៖ ប្រលាយមេធំៗសំខាន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានី​គិតគូរ​យកចិត្តទុកដាក់ ​ដោយបានធ្វើការកាយ និងស្តារប្រលាយទាំងអស់ ​ដើម្បីរំដោះទឹក រាល់ពេល​មាន​ការជន់លិច ​នៅតាមតំបន់មួយចំនួន ខណៈដែលរដូវនេះ ​ក៏ជារដូវវស្សា ដែលមានភ្លៀងធ្លាក់ខ្លាំង​ជាបន្តបន្ទាប់ផងនោះ ។

ប្រឡាយសំខាន់ៗ ដែលជាអាទិភាពខ្ពស់ សម្រាប់ការរំដោះទឹក ​មានប្រលាយបឹងត្របែក ក៏ដូចជា​ប្រលាយបឹងសាឡាងជាដើម​ ដែលជាប្រព័ន្ធចរន្តបង្ហូរទឹកដ៏ចម្បង ដោយរំដោះទឹក​ពី​តាមបណ្តាខណ្ឌធំៗជាច្រើន​ នៃកណ្តាលរាជធានីភ្នំពេញ ។

ជាក់ស្តែងបច្ចុប្បន្ន គេក៏បានសង្កេតឃើញ ក្រុមមន្ត្រីជំនាញ បានដាក់គ្រឿងចក្រ ​និងអេស្កាវ៉ាទ័រ បានធ្វើកាយ និងស្តារប្រឡាយ អោយមានមុខកាត់ធំជាងមុន ​និង​កាយយក​ជម្រៅជ្រៅ​ទៅក្រោម​ផងដែរ ដើម្បីធានាបានថា​ រាល់ពេលមានភ្លៀងខ្លាំង​បង្កជាការជន់លិច​ ទឹកអាចហូរទៅបានលឿន មិនមានការកកស្ទះនោះឡើយ ។

ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ក៏បានបង្ហាញក្តីរីករាយផងដែរ ​ពេលសង្កេតឃើញថា អាជ្ញាធរ​បានយកចិត្តទុកដាក់ធ្វើការស្តារ និងកាយប្រឡាយធំៗ ​ដើម្បីរំដោះទឹក ​ព្រោះកន្លងទៅ នៅពេល​មិនទាន់​មានការកាយប្រឡាយឱ្យបានធំនោះ ពលរដ្ឋតែងឧស្សាហ៍ជួបការជន់លិច​ជាខ្លាំង​នៅរៀងរាល់ភ្លៀងខ្លាំងម្តងៗ​ ដោយលិចដល់តាមខ្នងផ្ទះ ក៏ដូចជាជន់លិចតាមដងផ្លូវរំខាន​ដល់ការធ្វើដំណើរជាដើម ។

គួររំលឹកផងដែរថា ​អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ​ឃួង ស្រេង កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ​បានណែនាំដល់ក្រុមមន្ត្រីជំនាញ ​នៃមន្ទីរសាធារណការ និ​ងដឹកជញ្ជូន ត្រូវស្ដារលូ ​និងប្រឡាយមេធំៗជាបន្ទាន់ដើម្បីរំដោះទឹកភ្លៀង​កុំឱ្យមានការជន់លិច ប៉ះពាល់​ដល់ពលរដ្ឋ ។ ការណែនាំរបស់លោកអភិបាល ធ្វើឡើងគ្រាដែលលោក ​និងក្រុមមន្ត្រី ចុះទៅ​ចុះពិនិត្យមើលប្រព័ន្ធលូ និងប្រឡាយបឹងសាឡាង​ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់​មធ្យោបាយ ធ្វើយ៉ាងណាឱ្យលូ ​និងប្រឡាយទាំងនេះ ​អាចរំដោះទឹកបាន នៅពេលមានជំនន់​ទឹកភ្លៀងខ្លាំងម្តងៗ ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        121
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm