អ្នកការពារជើងឯក Carlos Alcaraz ឡើងវគ្គ ៨ នាក់ចុងក្រោយ US Open

2023/09/05 08:20:29 pm        166

កីឡាករវាយកូនបាល់អេស្ប៉ាញដែលជាអ្នកការពារតំណែងជើងឯក Carlos Alcaraz បាន​បន្ត​ដំណើរ​ឡើង​វគ្គ៨ នាក់ចុងក្រោយហើយនៃការប្រកួត Grand Slam, US Open ក្រោយ​ជ័យជំនះ​លើ​កីឡាករ​អ៊ីតាលី Matteo Arnaldi។

ការប្រកួតនៅកីឡដ្ឋាន Louis Armstrong កីឡាករ​លំដាប់​កំពូល​ក្នុង​កម្មវិធី​រូប​នេះ​មិន​ចំណាយ​ពេល​ច្រើន​ឡើយ ដោយយកឈ្នះ ៣ សិតផ្ទួន ៦-៣ ៦-៣ និង ៦-៤ លើកីឡាករអ៊ីតាលីលំដាប់លេខ ៦១ ពិភពលោក ប្រើពេល ១ ម៉ោង ៥៩ នាទី។

សម្រាប់កីឡាករវ័យ ២២ ឆ្នាំ Matteo Arnaldi នេះគឺជាការឈានឡើងជុំទី ៤ Grand Slam លើក​ដំបូង​ក្នុង​អាជីព តែជំនួបទល់នឹង Carlos Alcaraz ពិតជាមិនមានសំណាង។

Carlos Alcaraz នឹងត្រូវជួបជាមួយអ្នកឈ្នះរវាងកីឡាករអ៊ីតាលី Jannik Sinner រឺ Alexander Zverev នៅវគ្គ ៨ នាក់ចុងក្រោយ។

ងាកមកប្រកួតទៀតកីឡាករអង់គ្លេសដែលនៅសល់នៅ US Open តែម្នាក់គត់ Jack Draper បាន​បញ្ចប់​បេសកកម្ម​ហើយ​នៅត្រឹមវគ្គ ១៦ នាក់ចុងក្រោយ បន្ទាប់ពីចាញ់កីឡាកររុស្ស៊ី Andrey Rublev។

កីឡាករវ័យ ២១ ឆ្នាំរុស្ស៊ី Rublev បានយកឈ្នះ ៦-៣ ៣-៦ ៦-៣ និង ៦-៤ ដើម្បីបន្តដំណើរឡើងវគ្គ ៨ នាក់​ចុង​ក្រោយ។

ម្សិលមិញនេះផងដែរ Novak Djokovic ក៏បានបន្តដំណើរទៅវគ្គ ៨ នាក់ចុង​ក្រោយ​យ៉ាង​រលូន​ដែរ​ក្រោយ​យក​ឈ្នះ​កីឡាករក្រូអាស៊ី Borna Gojo ៦-២ ៧-៥ និង ៦-៤។

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះនេះនឹងបន្តជួបជាមួយកីឡាករអាមេរិក Taylor Fritz ក្នុងដំណើរស្វែងរកពាន Grand Slam លើកទី ២៤ របស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        134
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        147
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm