រាជរដ្ឋាភិបាលចំណាយថវិកាជាង១លានដុល្លា ផ្តល់ជូនស្ត្រីមានផ្ទៃពោះក្នុងរយៈពេលជាង១ខែ

2023/09/05 08:34:00 pm        416

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា នេះ រាជរដ្ឋាភិបាល បានចំណាយថវិកាចំនួនជាង ១ លានដុល្លារ ផ្តល់ជូនដល់ស្រ្តីមានផ្ទៃពោះ ក្នុងការអនុវត្តកម្មវិធីនយោបាយគាំពារសង្គម ។ ថវិកានេះ បាន ជួយសម្រួលដល់ជីវភាពពួកគេខ្លះដែរ ។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែកញ្ញា នេះ បានប្រាប់BTVថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតកម្ម វិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករ-និយោជិតជាស្រ្តីសម្រាលកូន តាំងពីឆ្នាំ២០១៨មកម្លេះ។ ដោយឡែកចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣មក ការផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់ស្រ្តី ដែលជាសមាជិក ប.ស.ស ត្រូវបានបន្ថែមទាំងដំណាក់កាលមុនសម្រាល ក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូន រហូតដល់អាយុ២ ឆ្នាំ ។ ហើយចាប់ពីថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា នេះ មានស្រ្តីសម្រាលកូន​ ចំនួន៥,២៩៥ នាក់ ទទួលបានកូនសរុប​ចំនួន៥,៣២២នាក់ រាប់បញ្ចូលទាំងអ្នកសម្រាលបានកូនភ្លោះ និងទៅបានពិនិត្យ សុខភាព​មុនសម្រាល ចំនួនជាង១ម៉ឺនលើក ក្រោយសម្រាល ចំនួនជាង៣ពាន់លើក និងនាំកូនទៅចាក់វ៉ាក់ សាំង ចំនួនជាង៤ពាន់លើក ដែលគិតជាថវិកាឧបត្ថម្ភទាំង៤ដំណាក់កាល អស់ចំនួនជាង​៤,៧១០លាន រៀល ស្មើនឹងប្រាក់ដុល្លារ ប្រមាណជា១,២លានដុល្លារ ។

ស្តី្រមានផ្ទៃពោះ បានលើកឡើងថា ការបន្ថែមប្រាក់ឧបត្ថម្ភដល់ដល់ពួកគេ គឺចូលរួមលើកកម្ពស់ សុខភាពម្តាយ និងកូន ​ព្រមទាំងបានកាត់បន្ថយការចំណាយប្រចាំថ្ងៃផងដែរ ។ ពួកគេអរគុណដល់រាជ រដ្ឋាភិបាល​ ដែលបង្កើតកម្មវិធីគាំពារសង្គមនេះឡើង ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ​ស្តីពីការបង្កើតកម្រិតប្រាក់ឧបត្ថម្ភជូន កម្មករ ​និយោជិតជាស្រ្តី, មន្រ្តីរាជការជាស្រ្តី និងស្រ្តី ​នៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុង​ពេលមានផ្ទៃ ពោះ រហូតដល់កូន២ឆ្នាំ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាព​មាតា និងកុមារតូច ​ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពី​កូននៅក្នុងផ្ទៃ រហូតដល់ អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ​និងបញ្ញាស្មារតី ក្នុងរយៈពេល១០០០ថ្ងៃដំបូង នៃជីវិត ។ ការដំឡើងកម្រិត​ និងផ្តល់ការឧបត្ថម្ភបន្ថែមនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ ដោយផ្តល់ថវិកា​សម្រាប់ការ​ពិនិត្យផ្ទៃពោះ​មុនសម្រាល ចំនួន៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm