ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ivica Dacic ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នៅរដ្ឋធានីហ្សាការតា។
នាឱកាសនោះ ភាគីទាំងពីរបានកំណត់នូវវិស័យសក្តានុពលនានាសម្រាប់កិច្ចសហការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច សំដៅពង្រឹងទំនាក់ទំនងកម្ពុជា-ស៊ែប៊ី។
ជាមួយគ្នា រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិត្យសភាការទូតនៃក្រសួងការបរទេសនៃសាធារណរដ្ឋស៊ែប៊ី។ ដោយ ៖ ឧត្ដម


