កម្ពុជា-ចិនចុះអនុស្សរណៈចំនួន៣ ពង្រឹងកិច្ចសហការណ៍នៃប្រទេសទាំងពីរ

2023/09/05 09:06:36 pm        204

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​ទទួលជួបពិភាក្សាជាមួយឯកឧត្តម លីវ ជានឆាវ (LIU JIANCHAO) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ​អន្តរជាតិ ​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន​ កាលពីម្សិលមិញ ។ ការជួបពិភាក្សានេះធ្វើឡើង នៅរាជធានីភ្នំពេញ។

នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានជួបសន្ទនាជាមួយឯកឧត្តម លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ ​នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និង​ចុះហត្ថ​លេខាលើ អនុស្សរណៈយោគយល់គ្នា ចំនួន៣ រួមមាន៖ទី១. អនុស្សរណៈយោគយល់គ្នា រវាងផ្ទះយុវជន​ដើម្បីមិត្ត ភាពកម្ពុជា-ចិន ​ជាមួយទស្សនាវដ្តីពិភពលោកសហសម័យចិន សម្រាប់ឆ្នាំ២០២៣-២០២៥, ទី២. អនុស្សរណៈយោគយល់គ្នា រវាងក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ CIIC International Education Technology (Beijing) Co.,Ltd ស្តីអំពីអំពីកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍ​ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងទី៣. អនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយ​សាកលវិទ្យាល័យបច្ចេកវិទ្យា ​និងធុរកិច្ចប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការ​ផ្លាស់ប្តូរនិស្សិត ​និងបុគ្គលិកអប់រំ ​ក៏ដូចជាការស្រាវជ្រាវរួមគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។

ទន្ទឹមនឹងនេះ ភាគីទំាងពីរ ​ក៏បានប្តេជ្ញាក្នុងការទំនាក់ទំនងល្អ ​និងកិច្ចសហប្រតិបត្តិការទេ្វភាគី កម្ពុជា-ចិន ​ឱ្យកាន់តែប្រសើរឡើងថែមទៀត​ ពិសេសបន្តជំរុញកិច្ចសហប្រតិបត្តិការក្រោម ក្របខណ្ឌ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ​កម្ពុជា-ចិន ​ឱ្យកាន់តែមានភាពរលូន និងនាំមក​នូវគម្រោងសម្រាប់ អភិវឌ្ឍន៍​វិស័យសំខាន់ៗបន្ថែមទៀត ៕អត្ថបទ៖ ទូច សោភ័ណ



អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm