ទីភ្នាក់ងារចារកម្មចិន លើកឡើងថា ជំនួបរវាងលោក បៃដិន និងលោក ស៊ី អាស្រ័យលើ «ភាពស្មោះត្រង់»

2023/09/05 10:42:20 pm        76

ចិន ៖ ទីភ្នាក់ងារសន្តិសុខជាន់ខ្ពស់របស់ប្រទេសចិន បានលើកឡើងថា ជំនួបណាមួយ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ នឹងអាស្រ័យលើសហរដ្ឋអាមេរិក ដែលត្រូវ«បង្ហាញពីភាពស្មោះត្រង់គ្រប់គ្រាន់សមនឹងទទួលយកបាន»។

មេដឹកនាំកំពូលរបស់អាមេរិក លោក បៃដិន កាលពីថ្ងៃអាទិត្យ (ទី៣ ខែកញ្ញា) បានសម្តែងនូវការខកចិត្តដែលលោក ស៊ី មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ ឬ G20 នាពេលខាងមុខ នៅប្រទេសឥណ្ឌា ប៉ុន្តែលោកបានព្រលយពាក្យថា លោកនឹងជួបជាមួយលោកមេដឹកនាំកំពូលរបស់ប្រទេសចិនរូបនេះ។

បើទោះជាលោក បៃដិន មិនបានបញ្ជាក់លម្អិតក៏ដោយ ក៏ប៉ុន្តែឱកាសនាបន្ទាប់ដែលអំណោយផលដើម្បីឲ្យលោក បៃដិន អាចបានជួបពិភាក្សាជាមួយលោក ស៊ី ខណៈដែលប្រទេសទាំង២ ស្វះស្វែងរកនូវការធ្វើឲ្យមានស្ថិរភាពនៃទំនាក់ទំនងដែលមានបញ្ហា គឺនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកា។

តែយ៉ាងណាក្ដី ពាក់ព័ន្ធនឹងជំនួប ដែលអាចកើតមាន រវាងមេដឹកនាំនៃប្រទេសមហាអំណាចពិភពលោកទាំង២ នេះ ក្រសួងសន្តិសុខរដ្ឋចិន កាលពីថ្ងៃចន្ទ បានឲ្យដឹងតាមរយៈការបង្ហោះសារនៅលើគេហទំព័របណ្ដាញសង្គម WeChat របស់ខ្លួនថា៖ «ដើម្បីសម្រេចបានយ៉ាងពិតប្រាកដ រាប់តាំងពីកោះបាលី ទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនោះ សហរដ្ឋអាមេរិកត្រូវតែបង្ហាញភាពស្មោះត្រង់ឲ្យបានគ្រប់គ្រាន់ជាមុនសិន»។

អ្វីដែលក្រសួងសន្តិសុខរដ្ឋចិន បានលើកឡើងនោះ គឺសំដៅទៅលើជំនួបចុងក្រោយបង្អស់ រវាងលោក បៃដិន និងលោក ស៊ី នៅក្រៅកិច្ចប្រជុំកំពូល G20 នៅឯរមណីយដ្ឋាននៃកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន។ តែក្នុងការបង្ហោះសាររបស់ខ្លួន ក្រសួងមិនបាននិយាយអំពីកិច្ចប្រជុំកំពូល APEC ទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm