ប្រធានធុរកិច្ចជប៉ុន សង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចពិភាក្សាជាមួយប្រទេសចិន

2023/09/05 11:31:38 pm        110

ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកធុរកិច្ចដ៏ធំបំផុតរបស់ប្រទេសជប៉ុន និយាយថា កិច្ចពិភាក្សាសេដ្ឋកិច្ចលើកដំបូងជាមួយប្រទេសចិន ក្នុងរយៈពេល ៤ឆ្នាំ នឹងមានសារៈសំខាន់បន្ថែមទៀត ដោយសារទំនាក់ទំនងង ដែលកំពុងជាប់គាំង រវាងប្រទេសទាំង២។

គណៈប្រតិភូនៃមេដឹកនាំធុរកិច្ចជប៉ុនគ្រោង នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែមករា ហើយលោក Tokura Masakazu ប្រធានសហព័ន្ធធុរកិច្ចជប៉ុន បានប្រាប់ថា៖ «មានបញ្ហាលំបាក ដោយក្នុងនោះរួមទាំងបញ្ហាសន្តិសុខសេដ្ឋកិច្ចផងដែរ។ យើងចង់អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតបរិយាកាសសេដ្ឋកិច្ចសេរី និងបើកចំហជាមួយគ្នា»។

ដំណើរទស្សនកិច្ចរបស់សមាគមសេដ្ឋកិច្ចជប៉ុន-ចិន នឹងក្លាយជាការជួបគ្នាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩។ នោះគឺនៅមុនពេលមានជំងឺរាតត្បាត បានបង្ខំឲ្យក្រុមធុរកិច្ចនេះសម្រេចផ្អាកការធ្វើដំណើរ។

លោក Tokura បានលើកឡើងពីការប្រឆាំងយ៉ាងខ្លាំងរបស់ប្រទេសចិន ចំពោះការបញ្ចេញទឹក ដែលត្រូវបានថ្វើប្រព្រឹត្តិកម្មរួចហើយ និងនៅសល់សារធាតុវិទ្យុសកម្មតិចតួចចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដោយលោកប្រាប់ថា ភាពចម្រូងចម្រាសនេះ ធ្វើឲ្យការជួបគ្នានេះមានភាពសារៈសំខាន់ជាងពេលណាៗទាំងអស់ ដែលតម្រូវឲ្យភាគីទាំង២ អង្គុយទល់មុខពិភាក្សាគ្នា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        160
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm