ធនាគារ SME មានដៃគូរសហការ ដើម្បីលើកកម្ពស់ការទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម

2023/09/05 11:40:54 pm        45

ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម មានដៃគូរអាជីវកម្មជាងច្រើន និងកំពុងជំរុញ​បង្កើតកិច្ចសហប្រតិបត្តិការបន្ត ជាមួយអង្គការ ​សមាគមពាក់ព័ន្ធ ដើម្បីលើកកម្ពស់ដល់ការធ្វើ​អាជីវកម្មក្នុងការទទួលបានឥណទានក្នុងលក្ខខណ្ឌអនុគ្រោះ ដែលមានការបញ្ចុះអត្រាការប្រាក់ទាប ដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធយកឥណទានទៅពង្រីកអាជីវកម្ម។

លោក នៀវ សុគន្ធ នាយកប្រតិបត្តិធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកព័ត៌មាន BTV ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូរជាមួយ​អង្គការ សមាគមពាក់ព័ន្ធ ​ដើម្បីលើកកម្ពស់​ការទទួល​បាន​ហិរញ្ញប្បទាន​ សម្រាប់ពង្រីកអាជីវកម្មថា ធនាគារសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា ​គឺជាធនាគាររបស់រដ្ឋ ​និងជាធនាគារគោលនយោបាយ ដែលបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ សេវាកម្មហិរញ្ញវត្ថុដែលមានលក្ខខណ្ឌ​អនុគ្រោះ ជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ​ក្នុងគោលដៅដែលបានផ្តល់​អាទិភាព ការកែច្នៃកសិកផល, ការកែច្នៃម្ហូបអាហារ និងគាំទ្រដល់ផលិតកម្មនានាជាដើម។

លោក បន្តថា ដើម្បីអនុវត្តគោលនយោបាយឲ្យមានប្រសិទ្ធភាព ធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា បានសហការជាមួយដៃគូរអាជីវកម្មមួយចំនួន ​មកដល់ពេលនេះ ធនាគារ SME មានដៃគូរ​សហការជាង១០ដូចជា៖ ​សហមាគមអ្នកផលិតចំណីអាហារកម្ពុជា, សមាគម​សហគ្រិនស្រ្តី និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច ​និងមធ្យមជាដើម សុទ្ធសឹងជាដៃគូរ​អាជីវកម្មរបស់ធនាគារ SME ក្នុងនោះចំពោះហិរញ្ញប្បទាន​ដែលផ្តល់ឲ្យសហគ្រាសធុនតូច និង​មធ្យម ក៏ត្រូវបានផ្តល់តាមដៃគូរសហការទាំងអស់ ​ដោយមានលក្ខខណ្ឌអនុគ្រោះ (ដោយមានការ​បញ្ចុះអត្រាការប្រាក់) ដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធបាន​ឥណទានទៅពង្រីកអាជីវកម្ម។

លោក នៀវ សុគន្ធ បញ្ជាក់ថា ជុំវិញការផ្តល់ហិរញ្ញប្បទានតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា គាំទ្រដល់វិស័យផ្សេងៗ នេះ​ បច្ចុប្បន្នមានការធ្លាក់ចុះ​បន្តិចបន្តួច បើធៀប​ទៅ​រយៈពេលដូចគ្នាឆ្នាំ ២០២២ គឺមានកំណើនទាបជាង, តែទោះបីយ៉ាងណាក៏ដោយ ការផ្តល់ឥណទាន​របស់ធនាគារសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា ​នៅតែមានកំណើនឥណទាន ដោយសារមាន​អាជីវកម្មថ្មីៗត្រូវបង្កើនឡើងជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm