ខេត្ត​កំពង់ធំ ​រក​ឃើញ​ពលរដ្ឋ​ជា ២២​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​បាន​ប៉ះ​ពាល់​នឹង​កម្មករ​កម្មការិនី​រោងចក្រ

2021/05/27 06:01:50 pm        36

កំពង់ធំ៖ រដ្ឋបាល​ខេត្ត​កំពង់ធំ​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ​ចំនួន ២២​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ពលរដ្ឋ​ភាគ​ច្រើន​បាន​ឆ្លង​មេរោគ​នេះ ​បន្ទាប់​ពី​ប៉ះ​ពាល់​ជាមួយ​នឹង​កម្មករ​រោងចក្រ​មក​ពី​ខេត្ត​កំពង់ចាម។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន រដ្ឋបាល​ខេត្ត​កំពង់ធំ បញ្ជាក់​ថា ស្ត្រី ៤​នាក់ និង​បុរស​ម្នាក់​ដែល​ជា​ក​ម្មករ​កម្មការិនី​បម្រើការងារ​នៅ​រោងចក្រ​ស្ថិត​នៅ​តំបន់​ស្គន់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ដំណើរការ​តេស្ត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រៅ​ពី​កម្មករ​កម្មការិនី​ទាំង ៥​នាក់​ហើយ​នោះ រដ្ឋបាល​ខេត្ត​កំពង់ធំ​ក៏​បាន​រក​ឃើញ​ផង​ដែរ​នូវ​ពលរដ្ឋ ១៦​នាក់​ផ្សេង​ទៀត ក្នុង​នោះ​មាន​កុមារ ៦​នាក់​ផង​ដែរ បាន​ឆ្លង​មេរោគ​កូវីដ-១៩ ​បន្ទាប់​ពី​ពួកគេ​បាន​ប៉ះ​ពាល់​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​រោងចក្រ។

ចំណែក​ឯ​ ១​ករណី​ទៀត រដ្ឋបាលខេត្ត​នេះ​បញ្ជាក់​ថា​ ត្រូវ​បាន​រក​ឃើញ​លើ​​បុរស​ម្នាក់​អាយុ ២១​ឆ្នាំ ដែល​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ពី​ភ្នំពេញ។

គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ ខេត្ត​កំពង់ធំ​រក​ឃើញ​មនុស្ស ២១០​នាក់​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​អ្នក​ជំងឺ ៨២​នាក់​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ហើយ​អ្នក​ជំងឺ ១២៨​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm