មេដឹកនាំកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍ ត្រូវរួមកម្លាំងគ្នា ប្រឆាំងកូរ៉េខាងជើង

2023/09/06 04:18:59 am        192

ប្រធានាធិបតី លោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារ៍នេះថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ ត្រូវតែរួមកម្លាំងគ្នា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈទីក្រុងវ៉ាស៊ីនតោន បានព្រមានមេដឹកនាំទីក្រុងព្យុងយ៉ាង ដែលបានកំណត់ពេលធ្វើទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសរុស្ស៊ីសម្រាប់កិច្ចពិភាក្សាពីអាវុធ។

លោក Yoon នឹងជួបជាមួយសមភាគី មកពីសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំកំពូលមេដឹកនាំរបស់ពួកគេ មុនការចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា១៨ប្រទេស នៅថ្ងៃបន្ទាប់ ដែលរុស្ស៊ីនឹងចូលរួមផងដែរ។ នៅក្នុងបទសម្ភាសន៍មួយ ជាមួយសារព័ត៌មាន ឥណ្ឌូនេស៊ី Kompas លោក Yoon បាននិយាយថា ការបាញ់មីស៊ីល របស់ប្រទេសកូរ៉េខាងជើង បានដាក់ការគំរាមដោយផ្ទាល់និងអត្ថិភាព មិនត្រឹមតែកូរ៉េខាងត្បូងប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍ផងដែរ។ 

លោក Yoon និយាយថា ក្នុងពេលវេលាបែបនេះ សាធារណៈរដ្ឋកូរ៉េ និងអាស៊ាន ត្រូវតែរួមកម្លាំងគ្នាដើម្បីឆ្លើយតបយ៉ាងម៉ឺនម៉ាត់ និងសហការគ្នាយ៉ាងជិតស្និតលើការរំសាយអាវុធនុយតក្លេអ៊ែររបស់កូរ៉េខាងជើង។

សមាជិកអាស៊ាន និងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការប្រចាំតំបន់ ដែលលោក Yoon និយាយថា នឹងគូសបញ្ជាក់ពីការជំរុញរបស់បណ្តាមេដឹកនំា សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី សន្តិភាពនិងវិបុលភាព។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm