ប្រេស៊ីល៖ យោងតាមអាជ្ញាធររដ្ឋបានឲ្យដឹងថា ព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពល បានវាយបោកបក់មកលើប្រទេសប្រេស៊ីលភាគខាងត្បូង បណ្តាលឲ្យជន់លិចផ្ទះជាច្រើនខ្នង ទឹកទន្លេហៀរច្រាំង និងបានឆក់យកជីវិតមនុស្សជាង២០នាក់។
វីដេអូដែលទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញផ្ទះច្រើនខ្នង នៅទីក្រុង Mucum បានជន់លិចដោយទឹកកើនឡើង ខណៈផ្លូវនានានិងទន្លេក៏បានជន់លិច។
លំនៅឋានរាប់សិបខ្នង ដំបូលត្រូវបានបំផ្លាញដោយព្យុះព្រិល ហើយពលរដ្ឋរាប់រយនាក់គ្មានទំនាក់ទំនងនៅក្នុងរដ្ឋ Rio Grande do Sul ។
លោក Luana da Luz ស្ថិតក្នុងចំណោមពលរដ្ឋប្រេស៊ីលរាប់រយនាក់ ដែលបានប្រម៉ែប្រមូលទ្រព្យសម្បត្តិរបស់ពួកគេក្នុងការព្យាយាមដើម្បីគេចចេញពីទឹកកើនឡើង។
លោក Da Luz គឺជាពលរដ្ឋរស់នៅទីក្រុង Passo Fundo នៅរដ្ឋ Rio Grande Sul ភាគខាងត្បូង ជាកន្លែងដែលអាជ្ញាធររដ្ឋ បានបញ្ជាក់ថាមនុស្ស២១នាក់បានស្លាប់ ហើយយោងតាមរដ្ឋាភិបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បន្ថែមម្នាក់ទៀត ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ Santa Catarina ដែលនៅជិតខាង៕

