អាមេរិក និយាយថា កូរ៉េខាងជើងនឹងទទួលផលវិបាកតាមទង្វើរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី

2023/09/06 04:31:12 pm        94

អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ការចរចាស្តីពីការលក់អាវុធ រវាងរុស្ស៊ី និងកូរ៉េខាងជើងកំពុងមានសន្ទុះដ៏សកម្ម ហើយបានព្រមានមេដឹកនាំលោក Kim Jong Un ថា ប្រទេសនេះ នឹងទទួលផលវិបាកសមតាមទង្វើរបស់ខ្លួនចំពោះការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី ដើម្បីប្រើប្រាស់នៅអ៊ុយក្រែន។

ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា ការផ្តល់អាវុធទៅឲ្យរុស្ស៊ី នឹងមិនឆ្លុះបញ្ចាំងល្អនោះទេលើប្រទេសកូរ៉េខាងជើង ហើយពួកគេនឹងទទួលផលវិបាកតាមទង្វើសម្រាប់អាវុធនៅក្នុងសហគមន៍អន្តរជាតិ។ វិមានក្រឹមឡាំង បាននិយាយកាលពីព្រឹកថ្ងៃអង្គារ៍ថា ខ្លួនគ្មានអ្វីនិយាយនោះទេ អំពីសេចក្តីថ្លែងការណ៍ដោយមន្ត្រីសហរដ្ឋអាមេរិកដែលថា លោក Kim មានផែនការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីលោក Vladimir Putin ដើម្បីពិភាក្សាពីការផ្គត់ផ្គង់អាវុធទៅឲ្យទីក្រុងមូស្គូ។

លោក Sullivan និយាយថា លោក Kim រំពឹងថា ការពិភាក្សាអំពីអាវុធនឹងបន្ត ដោយរួមទាំងនៅក្នុងកម្រិតមេដឹកនាំ ហើយប្រហែលជាជួបគ្នាដោយផ្ទាល់។ លោក Sullivan និយាយថា យើងបានបន្តដាក់គំនាបលើមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ហើយបច្ចុប្បនេះទីក្រុងមូស្គូ កំពុងសំឡឹងរកមើលចំពោះអ្វីក៏ដោយជាប្រភពដែលពួកគេអាចស្វែងរកទំនិញដូចជាគ្រាប់រំសេវ។ យើងនឹងបន្តអំពាវនាវដល់ប្រទេសកូរ៉េខាងជើងទទួលយកការប្តេជ្ញាចិត្តជាសាធារណៈថាមិនផ្គត់ផ្កង់អាវុធដល់ប្រទេសរុស្ស៊ីនោះទេ ដែលនឹងបញ្ចប់ការសម្លាប់ពលរដ្ឋអ៊ុយក្រែន។ កាលពីថ្ងៃចន្ទ អ្នកនាំក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Adrienne Watson បាននិយាយថា លោក Kim និងលោក Putin មានផែនការជួបគ្នាហើយសារព័ត៌មាន the New York Times បានលើកឡើងមន្ត្រីសម្ព័ន្ធមិត្ត និងមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដោយនិយាយថា លោក Kim មានផែនការធ្វើដំណើរទៅរុស្ស៊ីក្នុងពេលឆាប់ៗនេះ នៅសប្តាហ៍ក្រោយដើម្បីជួបលោក Putin៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm