អគ្គិភ័យ​លើ​នាវា​បាន​បន្ត​ដល់​ថ្ងៃ​ទី​៦ នៅ​​ស្រី​លង្កា ខណៈ​ឥណ្ឌា​បញ្ជូន​នាវា ​និង​យន្តហោះ​ជួយ​ពន្លត់​អណ្ដាតភ្លើង​

2021/05/27 06:24:56 pm        142

​ស្រី​លង្កា៖ ក្រុម​មន្ត្រី​និយាយ​ថា អគ្គិភ័យ​មួយ​កើត​លើ​នាវា​ផ្ទុក​កុង​តេ​ន័​រ ដែល​ដឹក​សារធាតុ​គីមី​បន្ត​ឆាបឆេះ​ដល់​ថ្ងៃ​ទី​៦ នៅ​ក្នុង​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃ​ពុធ ហើយ​ប្រទេស​ឥណ្ឌា​បាន​បញ្ជូន​នាវា​ជាច្រើន​គ្រឿង​ជួយ​ពន្លត់​អណ្ដាតភ្លើង​។​

​លោក Indika de Silva អ្នក​នាំ​ពាក្យ​អង្គភាព​កង​ទ័ព​ជើង​ទឹក​បាន​និយាយ​ថា ទូក​សណ្ដោង​ចំនួន ​៥​គ្រឿង​កំពុង​ជួយ​ពន្លត់ភ្លើង ដោយមាន​ជំនួយ​ពី​នាវា​កងទ័ពជើងទឹក​ស្រីលង្កា​ ដែល​បាន​បោះ​យុថ្កា​ចត​នៅ​ក្បែរ​នោះ​។ អគ្គិភ័យ​បាន​រាលដាល​ដល់​ជាន់​កណ្ដាល​ ដែល​រួម​ទាំង​បន្ទប់​បញ្ជា​ការ​បើក​បរ​ផង​ដែរ​។ ក្រុម​សមាជិក​នា​វិក បុគ្គលិក​សង្គ្រោះ និង​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យត្រូវ​បាន​ជម្លៀស​ចេញពី​នាវា​នេះកាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការ​ផ្ទុះ​។ ទូ​ផ្ទុក​ទំនិញ​មួយ​ចំនួន​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​។​ កង​ទ័ព​ជើង​ទឹក​ជឿ​ថា អគ្គិភ័យ​នេះ​ត្រូវ​បាន​បង្កឡើង​ដោយ​សារ​ធាតុគីមី ដែល​ត្រូវ​បាន​ផ្ទុក​នៅ​លើ​នាវា​ដែល​បំពាក់​ទង់ជាតិ​សិង្ហ​បុរី។​

​នាវា​នេះ​កំពុង​ដឹក​ទូ​កុង​តេ​ន័​រ​ចំនួន ១,៤៨៦​ទូ រួមមាន​អាស៊ីត​នី​ទ្រី​ច​ចំនួន ២៥​តោន និង​សារ​ធាតុគីមី​ផ្សេងទៀត​នៅ​កំពង់ផែ​ហា​ហ្ស៊ី​រ៉ា ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​១៥ ​ខែ​ឧសភា។​ សមា​ជិក​ក្រុម​នាវិកចំនួន​ ២៥​នាក់​របស់​នាវា​នេះ រួមមាន​ជនជាតិ​ហ្វីលីពីន ចិន ឥណ្ឌា និង​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm