កាកបាទក្រហមកម្ពុជាប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការថ្មីសាខាខេត្តសៀមរាប

2023/09/06 05:48:11 pm        109

សៀមរាប៖ ពិធីប្រកាសទទួលស្គាល់ប្រធានថ្មី នៃគណៈកម្មាធិការ សាខាកាកបាទក្រហម​កម្ពុជាខេត្តសៀមរាបអាណត្តិទី៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មន្ត្រីសាខា-អនុសាខា និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល យុវជន និងអ្នកស្ម័គ្រចិត្តសរុបចំនួន ១៧៥នាក់។

លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា នៅក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន​សម្រេចតែងតាំង ឯកឧត្តម ប្រាក់ សោភ័ណ ជាប្រធាន,អនុប្រធានអចិន្ត្រៃយ៍១រូប អនុប្រធាន២រូប ហេរញ្ញិក១រូប និងសមាជិក សមាជិកាសរុបចំនួន១៣រូប ​និងសមាជិកបំរុង ២រូប តាមសេចក្តី​សម្រេចលេខ ០១ កក្រក.ធធ.ចត ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះឯកឧត្តម ប្រាក់ សោភ័ណ ដែលជាប្រធានថ្មី បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបាន​ផ្តល់ភារកិច្ច ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី៥ នាពេលនេះ ហើយដើម្បីជាសក្ខីភាព ​ឆ្លើយតបចំពោះទំនុកចិត្ត ​និងសេចក្តីជឿជាក់ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមបានធ្វើការប្តេជ្ញាចិត្តថា ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម មាន៖ ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយស​សាខា និងឯកភាពរួមគ្នា ​ដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដឹកនាំ​តម្រង់ទិស ក្រុមប្រតិបត្តិសាខា-អនុសាខាឱ្យអនុវត្តបានល្អ នូវភារកិច្ចស្របតាមយុទ្ធសាស្ត្រកាកបាទ​ក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យអាទិភាពទាំង៤។ យកចិត្តទុកដាក់បន្តការងារពង្រីក យុវជន និងអ្នកស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់សមាគមជាតិនៅមូលដ្ឋាន និងពង្រឹងសកម្មភាពផ្សព្វផ្សាយ អប់រំសុខភាពសហគមន៍។ បន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ ស្ថាប័ន អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំង ដើម្បីរួមចំណែកកាត់បន្ថយ និងសម្រាលការ​លំបាករបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការ បានសំដែងនូវការគាំទ្រឯកឧត្តម ប្រាក់ សោភ័ណ្ឌ ដែលទើបទទួលស្គាល់ថ្មីនេះ ថាពិតជាស្មោះស្ម័គ្រ ក្នុងការចូលរួម ជួយទទួលខុសត្រូវចំពោះមុខ គណៈកម្មាធិការកណ្តាល ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។ ជាពិសេសបន្តពង្រឹង ពង្រីកសមាជិកភាព ផ្ដួចផ្ដើមរៀបចំយុទ្ធនា ការកៀរគររកមូលនិធិ និងបន្តអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០​ របស់កាកបាទក្រហមកម្ពុជា ​៕អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm