អគ្គនាយកដ្ឋានពន្ធនាគារ ជំរុញមន្រ្តីគ្រប់គ្រងឲ្យបានម៉ត់ចត់ចំពោះមេខ្លោងគ្រឿងញៀន និងអ្នកទោសបទល្មើសបច្ចេកវិទ្យា

2023/09/06 06:51:05 pm        241

ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានជំរុញ​ដល់មន្រ្តី អនុរក្សពន្ធនាគារទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន និងគ្រប់គ្រងឲ្យបានម៉ត់ចត់​បំផុតចំពោះមេខ្លោងគ្រឿងញៀន, អ្នកទោសជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា រួមទាំងបទល្មើស​ឧក្រិដ្ឋ​មួយចំនួនទៀត ​ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិជាដើម។

ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រី នៃអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ​ឯកឧត្តមឧត្តមអគ្គានុរក្ស ឈន សាណាត បាន លើកឡើងថា«ត្រូវបង្ការទប់ស្កាត់សកម្មភាពល្មើសរបស់ជនជាប់ឃុំ យកចិត្តទុកដាក់​ពង្រឹង​ប្រសិទ្ធិភាព ឆែកឆេរ​នៅគ្រប់គោលដៅត្រួតពិនិត្យ និងក្នុងបន្ទប់ឃុំឃាំងធ្វើការគ្រប់គ្រង​ឲ្យបាន​ម៉ត់ចត់​ចំពោះមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនធំៗ និងប្រភេទបទល្មើស​ឧក្រិដ្ឋ​ប៉ះពាល់​សន្តិសុខជាតិ រួមទាំង​មុខសញ្ញា​ញុះញង់​បង្កភាព​វឹកវរ​ដល់​សន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ ជាពិសេសជនជាប់ឃុំពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ​ដែល​មានសមត្ថភាពជំនាញអាចកែច្នៃ ឧបករណ៍បង្គុំទូរស័ព្ទដៃ ជាមធ្យោយទំនាក់ទំនងប្រព្រឹត្តបទល្មើស ​អំពើ​ឆរបោកតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន (សៀវភៅគោលមុខវិជ្ជាចិត្តសាស្ត្រជនល្មើស)ជាដើម»។

ឯកឧត្តមឧត្តមអគ្គានុរក្ស បានណែនាំបន្ថែមដល់មន្រ្តីអនុរក្សពន្ធនាគារទំាងអស់ ត្រូវពង្រឹងលើក​កម្ពស់អនុវត្តច្បាប់ បន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងច្បាប់ ​និងលិខិត បទដ្ឋាន​គតិយុត្តិ​ដែលមានជាធរមាននានា ​ដើម្បីតម្រង់ទិសលើការងារដឹកនាំ ​និងជំនាញ។

យ៉ាងណាក៏ដោយនៅក្នុងពិធីសំណេះសំណាលនោះ ​ឯកឧត្តមក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន ​ប្រធាននាយកដ្ឋាន​ ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ​និងថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ​និងមន្ត្រីពន្ធនាគារទាំងអស់ ដែលបាន​ខិតខំប្រឹងប្រែងយ៉ាងសកម្មប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់រួមចំណែក​ធ្វើ​ឲ្យអគ្គនាយកដ្ឋាន​ពន្ធនាគារ ​សម្រេចបាននូវលទ្ធផលថ្មីៗជាផ្លែផ្កានាពេលកន្លងមក ហើយត្រូវបន្តរួមគ្នា​ដើម្បីបន្ត​និរន្តរភាព​ការងារប្រកបដោយគុណវុឌ្ឍិស្របតាមចក្ខុវិស័យកំណែទម្រង់ពន្ធនាគារផងដែរ៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm