ក្រសួងអប់រំបន្តជំរុញតាមសាលារៀនពង្រឹងសុវត្ថិភាពចំណីអាហារ លើការលក់ចំណីអាហារ ភេសជ្ជៈហាមឃាត់

2023/09/06 07:14:18 pm        246

ភ្នំពេញ៖ បច្ចុប្បន្នតាមបណ្ដាសាលារៀន កំពុងយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ដែលមានការដាក់លក់សម្រាប់សិស្សនៅក្នុងបរិវេណសាលា។ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ សាលារៀនមួយចំនួនក៏អនុវត្តកិច្ចការមួយនេះបានល្អប្រសើរ ខណៈសាលាខ្លះនៅមានចន្លោះខ្វះខាតនៅឡើយ។ នេះជាការលើកឡើងរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។

ឈានមកដល់បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តផ្សព្វផ្សាយពីការលក់ដូរចំណី​អាហារនៅតាមសាលារៀនប្រកបដោយសុវត្ថិភាពសម្រាប់សិស្ស។

ក្រសួងអប់រំបានកំណត់ការហាមប្រាមលក់ដូរចំណីអាហារ ​និងភេសជ្ជៈចំនួន៦ប្រភេទ ដែលអាច​ប៉ះពាល់​ដល់សុខភាពសិស្ស និងមានការលើកទឹកចិត្តឱ្យអាជីវករលក់នំ​ចំណីរបស់ខ្មែរវិញ។

សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ សាលារៀនមួយចំនួនបានអនុវត្តលើសុវត្ថិភាពចំណី​អាហារ​បានល្អប្រសើរ តាមការណែនាំ ប៉ុន្តែក៏មាន សាលារៀនខ្លះ នៅមានចន្លោះប្រហោងបន្តមានលក់​ចំណីអាហារហាមឃាត់ ​ពិសេសភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំងក្នុងបរិវេណសាលានៅឡើយ។ នេះជាការបញ្ជាក់របស់ លោក ហែម ស៊ីណារ៉េត ​ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ លោកថា សាលាត្រូវធ្វើកិច្ចសន្យាជាមួយអាជីវករជាលើការងារនេះ។

ជាការអនុវត្តលើការងារសុវត្ថិភាពចំណីអាហារសម្រាប់សិស្ស សម្រាប់សាលាបឋមសិក្សា​ព្រះនរោត្តម ក៏បានអនុវត្តពង្រឹងលើការងារនេះដែរ។ លោក ជ្រិន សាលី ​ជានាយករងក្ដាប់រួម បឋមសិក្សាព្រះនរោត្តម ​ក៏បានណែនាំទៅកាន់អ្នកលក់ដូរ ​ឱ្យអនុវត្តតាម និងណែនាំឱ្យពួកគេចាប់​ផ្ដើម​លក់នំចំណីរបស់ខ្មែរ។

ចំពោះសាលាស៊ីសុវត្ថិជំនាន់ថ្មី ជាសាលាកម្រិតវិទ្យាល័យវិញ ​ក៏មានការអនុវត្តការងារនេះ បានប្រសើរ​ដែរដោយមានកិច្ចសហការល្អពីក្រុមអាជីវករ។ លោក វិបុល ជាអាជីវករមួយរូប លើកឡើងថា អ្នកលក់ដូរទាំងអស់ ​ទទួលបានការណែនាំ​ ឱ្យប្រកាន់ខ្ជាប់នូវអនាម័យ និងមិនត្រូវលក់អ្វីដែលក្រសួងអប់រំ​ ហាមឃាត់នោះទេ។

ការពង្រឹងលើសុវត្ថិភាពចំណីអាហារ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងដែរថា “ សុវត្ថិភាពចំណីអាហារនៅតាមសាលារៀន គឺជាកាតព្វកិច្ចរបស់​យើងទាំងអស់គ្នា”។

គួរបញ្ជាក់ដែរថា ចំណីអាហារដែលក្រសួងអប់រំ បានហាមឃាត់មិនឱ្យលក់ដូរក្នុងបរិវេណ​សាលារួមមាន ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​ គ្រឿងស្រវឹង និង​ផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ​ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ ​និងស្ករកៅស៊ូគ្រប់ប្រភេទ និងចាហួយគ្រប់ប្រភេទ ​នំដូណាត់ និងនំផ្អែម៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        81
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        106
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm