NOCC និងចាប់ដៃគ្នារៀបចំកម្មវិធីរត់អបអរជោគជ័យស៊ីហ្គេម និងជំរុញការយល់ដឹង​ជំងឺមហារីកសុដន់

2023/09/06 07:27:54 pm        203

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បាន​ប្រកាស​សហការ​គ្នា​រៀបចំព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ដើម្បីអបអរសាទរភាពជោគជ័យ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ ផង និងជំរុញ​ការយល់​ដឹង​ពី​ជំងឺ​មហារីក​សុដន់​ផង​ដែរ។

ការប្រកាសនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារយៈពេល ៣ឆ្នាំ ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង​ជា​អគ្គលេខាធិការ CAMSOC-CAMAPGOC និងលោក Andrew Loh អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ព្រមទាំងវត្តមានលោក សែម ផល្លា នាយក​ចាត់​ការ​ទូទៅ​នៃ​គណៈកម្មការ​រៀបចំ​ទិវា​រត់ប្រណាំងម៉ារ៉ាតុង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run​ គ្រោងនឹង​រៀប​ចំ​នា​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ លើវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូ​ម៉ែត្រ និងការត់កម្សាន្ដចម្ងាយ ២,៥គីឡូម៉ែត្រ ។ កម្មវិធីនេះ រៀបចំឡើង​ក្នុង​គោល​បំណង​ធំ​ៗ​ពីរ ទី១-ដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេម​ ឆ្នាំ២០២៣ និងទី២-លើកកម្ពស់ការយកចិត្តទុកដាក់ និងការយល់ដឹងដល់ស្ត្រី ដែល​មាន​ជំងឺ​មហា​រីកសុដន់ ដែលកំពុងរីករាលដាលលើពិភពលោក។

ឯកឧត្តមបន្ដថា ការរៀបចំព្រឹត្តិការណ៍ ដើម្បីអបអរ ក៏ដូចជារំឮកពីមរតកស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ដែលបញ្ចប់ដោយជោគជ័យ គឺជាផ្នែកមួយ នៃការ​ចងចាំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើក​ដំបូង​នៅ​កម្ពុជានេះ ហើយការផ្សព្វផ្សាយ និងជំរុញការយល់ដឹងពីជំងឺមហារីកសុដន់ ក៏ជា​រឿង​សំខាន់ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ផងដែរ ។ ហេតុនេះ ទើប​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សម្រេចសហការជាមួយដៃគូ ដើម្បីរៀបចំកម្មវិធីរត់លក្ខណៈកម្សាន្ដនេះឡើង ដើម្បី​លើក​កម្ពស់សុខមាលភាពប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធសុខភាពរបស់ស្ដ្រីតែម្ដង ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់ស្ដ្រីទាំងអស់ ត្រៀម​ខ្លួន​ចូល​រួម​ទទួល​នូវ​ការពិនិត្យ និងពិគ្រោះពាក់ព័ន្ធនឹងជំងឺមហារីកសុដន់ ដែល​ក្រុម​ហ៊ុន ​AIA​ នឹង​មាន​រៀបចំ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ ដើម្បីពិនិត្យដោយឥតគិតថ្លៃរយៈពេល ៣ថ្ងៃ មុនពិធីរត់ប្រណាំង AIA Pink Run​ ពោលគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលាខាងមុខ៕ អត្ថបទ៖ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        131
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        145
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm