មានការជួញដូរមនុស្សពីប្រទេសគុយបាទៅរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

2023/09/06 07:35:16 pm        124

រុស្ស៊ី៖ រដ្ឋាភិបាលគុយបានិយាយថា ខ្លួនបានរកឃើញបណ្ដាញជួញដូរមនុស្ស ដែលបង្ខិតបង្ខំពលរដ្ឋគុយបា ឲ្យប្រយុទ្ធដើម្បីរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។ គេមិនច្បាស់ភ្លាមៗទេថា តើបណ្ដាញនោះមានទំហំប៉ុនណា ឬការជួញដូរត្រូវបានរៀបចំដោយមធ្យោបាយណានោះទេ ព្រោះមានព័ត៌មានលម្អិតបន្តិចបន្តួចប៉ុណ្ណោះដែលបានផ្តល់ឱ្យ។

ទីក្រុងឡាហាវ៉ាន មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ប៉ុន្តែរដ្ឋធានីគុយបាមួយនេះ បានបដិសេធយ៉ាងម៉ឺងម៉ាត់ និងជាយូរមកហើយ នូវការចូលរួមណាមួយនៅក្នុងសង្គ្រាមរបស់រុស្ស៊ី និងអ៊ុយក្រែន។ 

នៅក្នុងកម្មវិធីផ្សាយមួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋគុយបា អ្នកអានព័ត៌មានបាននិយាយថា ក្រុមអាជ្ញាធរនៅទីនោះកំពុងព្យាយាមកាត់ផ្តាច់បណ្តាញជួញដូរ និងបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌរួចហើយក្នុងការដោះស្រាយបញ្ហានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ក្រសួងការបរទេសគុយបាបាននិយាយថា បណ្តាញនេះដំណើរការពីប្រទេសរុស្ស៊ី ដោយព្យាយាមប្រើប្រាស់ពលរដ្ឋគុយបាដែលកំពុងរស់នៅទីនោះ ប៉ុន្តែក្រុមនេះក៏បានប្រើប្រាស់ពលរដ្ឋមួយចំនួននៅក្នុងប្រទេសគុយបាផងដែរ។ ក្រសួងបន្តថា ខ្លួននឹងធ្វើសកម្មភាពប្រឆាំងនឹងអ្នកណាក៏ដោយដែលចង់បង្វែរជនជាតិគុយបាទៅជាអ្វីដែលហៅថា «ទាហានស៊ីឈ្នួលនោះ»។

ជារឿយៗ ប្រទេសរុស្ស៊ី ជាគោលដៅសម្រាប់ជនអន្តោប្រវេសន៍គុយបា ដែលព្យាយាមគេចពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកំណើតរបស់ពួកគេ។ 

កាលពីខែឧសភាកន្លងទៅ សារព័ត៌មានរុស្ស៊ីមួយបានរាយការណ៍ថា មានជនជាតិគុយបាជាច្រើនបានចុះឈ្មោះចូលក្នុងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ជាថ្នូរនឹងការទទួលបានសញ្ជាតិ ប៉ុន្តែគេមិនដឹងថា តើព្រឹត្តិការណ៍ទាំងពីរនេះមានទំនាក់ទំនងគ្នា ឬយ៉ាងណានោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        326
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm