ធនាគារ និងហិរញ្ញវត្ថុប្រមាណ២០ស្ថាប័ន នឹងធ្វើពិព័រណ៍ការងារនៅចុងខែនេះ

2023/09/06 08:22:16 pm        88

ភ្នំពេញ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រមាណ២០ស្ថាប័ន នឹងរួមគ្នារៀបចំតាំងពិព័រណ៍ការងារ នៅថ្ងៃទី២៩ និងទី៣០ ខែកញ្ញា នេះ នៅទីតាំងសាកលវិទ្យាល័យជាតិគ្របគ្រង (NUM) ដើម្បី​ផ្ដល់ឱកាស​ដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិត ដែលមានបំណងរកការងារធ្វើក្នុងវិស័យធនាគារ ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីពិព័រណ៍ជំនាញ ​និងការងារក្នុងវិស័យធនាគារ (JOBS & SKILLS SUMMIT 2023) ​នៅព្រឹកថ្ងៃទី៦ ខែកញ្ញា នេះ លោក ស៊ូ វិសាល នាយកគ្រប់គ្រងទូទៅវិទ្យាស្ថាន​ធនាគារ (IBF) បានលើកឡើងថា ​សម្រាប់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ទាំងប្រាមាណ ២០ស្ថាប័ន​នោះ នឹងចូល រួមដាក់តាំងស្តង់បង្ហាញពីឱកាសការហាត់ការ និងការងារ ​ជាង៤០០០មុខតំណែង ហើយក្រៅពីនេះ IBF ក៏បានសហការជាមួយមជ្ឈមណ្ឌលការងារ (NUM Career Center) និងអ្នកជំនាញក្នុងវិស័យរៀបចំ ជាពិសេសវគ្គបណ្តុះបណ្តាលខ្លីៗ ទាក់ទងទៅនឹងជំនាញទន់ និងជំនាញរឹង ​ក្នុងការត្រៀមចាប់យកឱកាសការ ងារក្នុងវិស័យធនាគារ ​និងហិរញ្ញវត្ថុ នាពេលខាងមុខ ។

លោកបានបន្តថា ហេតុដូចនេះ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ សូមលើកទឹកចិត្តដល់​សាកលវិទ្យា ល័យ​ដៃគូទាំងអស់​ ស្ថាប័នពាក់ព័ន្ធ សិស្សនិស្សិត និងដៃគូសហការទាំងអស់ ក្នុងការផ្សព្វផ្សាយ​ព័ត៌មាន នេះ ទៅដល់និស្សិត និងមិត្តភក្ដិរបស់ខ្លួន ​ដើម្បីឱ្យមានការចូលរួមបានច្រើនកុះករ ។

សិស្សនិស្សិត ​បានលើកឡើងថា ពិព័រណ៍នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់សិស្ស និស្សិត​ ដែលសិក្សាលើជំនាញពាក់ព័ន្ធនឹងធនាគារ ​ព្រោះបានផ្ដល់ឱកាសដល់ពួកគេ ក្នុងការ​ស្វែងរកការ ងារធ្វើ ឲ្យត្រូវនឹងជំនាញរបស់ខ្លួន និងគាំទ្រឲ្យមានការរៀបចំបន្តទៀត ។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិគ្រប់គ្រង បាន មានប្រសាសន៍ថា ​ទសវត្សចុងក្រោយនេះ វិស័យធនាគារ ​និងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើន​គួរឱ្យ កត់សម្គាល់ ហើយតម្រូវការធនធានមនុស្ស ដែលមានភាព​ឈ្លាសវៃ សកម្ម និងទេពកោសល្យ ប្រកប ដោយគំនិតផ្តួចផ្តើម​ និងការច្នៃប្រឌិតខ្ពស់ ​ពិតជាចាំបាច់ ដើម្បីឆ្លើយ​តបទៅនឹង​ការវិវឌ្ឍ​ដ៏ឆាប់រហ័ស និង​តម្រូវការធនធានយ៉ាងគំហុក​ក្នុងវិស័យធនាគារ។ ឯកឧត្ដម សម្ដែងនូវការគាំទ្រចំពោះការរៀបចំតាំង ពិព័រណ៍នេះ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm