ចាប់ឆ្នោត FIFA Club World Cup, Man City រង់ចាំជួប Club Leon រឺ Urawa Red នៅវគ្គ ៤ ក្រុម

2023/09/06 08:49:57 pm        224

ក្រុមជើងឯកក្លិបកំពូលអឺរ៉ុប UEFA Champions League, Manchester United នឹង​ត្រូវ​រង់ចាំ​នៅ​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបជាមួយក្រុមឈ្នះរវាងជើងឯកអាមេរិកកណ្តាលក្លិបម៉ិកស៊ិក Club Leon រឺជើងឯកអាស៊ី AFC Champions League, Urawa Red Diamonds របស់ជប៉ុន បន្ទាប់​ពីការចាប់ឆ្នោតថ្ងៃអង្គារម្សិលមិញ។

ការប្រកួតដែលនឹងរៀបចំនៅខែធ្នូនៅអារ៉ាប៊ីសាអ៊ូឌីត ក្រុមជើងឯកអាមេរិកខាងត្បូង Libertadores ដែលរកមិនទាន់ឃើញនៅឡើយ នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ Al-Ittihad ជើង​ឯក​អូសេអានី Auckland City របស់នូវែស៊ីឡង់ រឺជើងឯកអាហ្វ្រិក Al Ahly របស់អេស៊ីប។

ក្រុមម្ចាស់ផ្ទះ ដែលជាជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad នឹងបើកឆាកជួបជាមួយ Auckland City ហើយអ្នកឈ្នះនឹងឡើងជួបជាមួយ Al-Ahly។

Al-Ittihad ដែលចំណាយលុយច្រើនសន្ធឹកសន្ធាប់នាំយកកីឡាករល្បីៗពីអឺរ៉ុបដូចជា Karim Benzema ជាដើមនោះ សង្ឃឹមថានឹងអាចធ្វើបានដូច Al-Hilal ឆ្នាំមុន ដែល​ក្លាយ​ជា​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត​ដំបូង​ឡើងដល់វគ្គផ្តាច់ព្រ័ត្រមុនពេលចាញ់ Real Madrid ដែល​ជា​ក្លិប​ជោគ​ជ័យ​បំផុត​នៅ FIFA Club World Cup ធ្លាប់ឈ្នះជើងឯក ៥ ដង។

សម្រាប់ឆ្នាំនេះ ៦ ក្រុមដែលចូលរួមសុទ្ធតែជាន់ជាមួយក្រុមដែលចូលរួមឆ្នាំមុនទាំងអស់ប្រសិនបើ Boca Junior អាចយកឈ្នះ Flamengo នៅវគ្គផ្តាច់ព្រ័ត្រ Copa Libertadores បាន។

FIFA Club World Cup នឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែធ្នូ ខណៈវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ២២​ ខែធ្នូនៅកីឡដ្ឋានចំនួនពីរក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm