វគ្គបណ្ដុះបណ្ដាលស្ដីពីការជំរុញ និងពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

2023/09/06 09:27:26 pm        62

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានរៀបចំវគ្គ បណ្ដុះបណ្ដាលស្ដីពី ការជំរុញ និងពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំភោជនីយដ្ឋានលីហួត ស្ថិតនៅក្នុងក្រុងព្រះវិហារ ក្រោមវត្តមានលោក អ៊ុក គឹមសាន្ត អភិបាលរងខេត្ត និងមានការ អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលក្រុង/ស្រុកទាំង៨ មន្ទីរ-អង្គភាពពាក់ព័ន្ធ និង អង្គការដៃគូរជាច្រើនរូប។

យោងតាមរបាយការណ៍របស់លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមខែសីហារ ឆ្នាំ២០២៣នេះ អត្រាគ្របដណ្ដប់អនាម័យទូទាំងខេត្តស្មើ និង៦៨% ក្នុងនោះភូមិនិងឃុំ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មាន៤៦ភូមិ ក្នុង២៣២ ភូមិ និងឃុំមាន ៤ឃុំ ក្នុងចំណោម៥១ឃុំសង្កាត់ទូទាំងខេត្តព្រះវិហារ។ ក្នុងនោះស្រុកជ័យ សែនមានអត្រាគ្របដណ្ដប់អនាម័យ ស្មើនិង៧៦% ស្រុកឆែប៦៨% ស្រុកជាំក្សាន្ត៧០% ស្រុកគូលែន៦៧% ស្រុករវៀង៦៨% ស្រុកសង្គមថ្មី៥៣% ស្រុកត្បែងមានជ័យ៧៤% និងក្រុង ព្រះវិហារ៨០%។ ដោយផ្អែកលើទិន្ន័យនេះទូទាំងខេត្តព្រះវិហារភាគរយនៃខ្នងផ្ទះ ដែលគ្មានបង្គន់ អនាម័យប្រើប្រាស់៣២%។

នាឱកាសនោះ លោក អ៊ុក គឹមសាន្ត បានថ្លែងអំណរគុណទៅដល់អង្គការ UNICEF ដែលបាន​សហការ​ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធមួយចំនួន រួមជា មួយអាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពន្លឿនស្ថានភាព​បញ្ចប់ ការបន្ទោបង់​ពាសវាលពាសកាលនាថ្ងៃនេះ។

លោកក៏បានផ្ដល់ក្ដីសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃ នេះ គឺជាធាតុចូលដ៏សំខាន់ក្នុងការផ្ដល់នូវ​បទពិសោធន៍ ​និងចំណេះដឹងល្អៗ ក៏ដូចជាគន្លឹះសំខាន់ៗ ទៅដល់សិក្ខាកាមទាំងអស់ដែលបាន​ចូលរៀននៅក្នុងវគ្គនេះ។ លោកក៏បានជម្រុញទៅដល់សិក្ខាកាម ទាំងអស់ត្រូវយកចិត្តទុកដាក់​ខ្ពស់​ក្នុងការស្ដាប់ និងតាមដាននូវការពន្យល់របស់គ្រូឧទ្ទេស​ ដែលមាន បទពិសោធន៍ក្នុងការងារ​ជំរុញ​បំផុសប្រជាពលរដ្ឋលើការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ។

លោកសង្ឃឹមថា លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ និងយកចំណេះដឹងពីវគ្គបណ្ដុះ បណ្ដាល​នា​ថ្ងៃនេះទៅដឹកនាំបំផុស និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ដើម្បី​ឲ្យពួកគាត់ ចូលរួមអនុវត្តន៍លើ​ការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ​នៅតាមមូលដ្ឋាន​របស់​ពួកគាត់ ដើម្បីឲ្យខេត្តយើងក្លាយទៅជាខេត្តទទួលបាន​ ការបញ្ចប់ការបន្ទោបង់ពាសវាលពាស​កាលក្នុងឆ្នាំ២០២៥ ​ខាងមុខឆាប់ៗនេះ៕ 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm