ខ្សែប្រយុទ្ធស្លាប Arsenal, Bukayo Saka ត្រូវបានប្រកាសជាកីឡាករឆ្នើមបំផុតរបស់អង់គ្លេស ២ ឆ្នាំជាប់គ្នា។
កីឡាករវ័យ ២២ ឆ្នាំរូបនេះ ទទួលបានសំលេងគាំទ្រច្រើនលើសលុបដើម្បីទទួលបានតំណែងនេះ ២ រដូវកាលជាប់គ្នា។

ខ្សែបម្រើ Real Madrid, Jude Bellingham ឈរលេខ ២ ខណៈដែលប្រធានក្រុមជម្រើសជាតិ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេឱ្យអង់គ្លេស Harry Kane ឈរលេខ ៣។

Bukayo Saka បានស៊ុតបញ្ចូលទី ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ១០ លើកឱ្យអង់គ្លេស បូករួមទាំង Hat-Trick ដំបូងក្នុងអាជីពក្នុងជ័យជំនះរបស់អង់គ្លេស ៧-០ លើ ម៉ាសេដ្វាន់ខាងជើងនៅ Old Trafford កាលពីខែមិថុនាក្នុងការប្រកួតជំរុះ Euro 2024។
កាលពីនៅ World Cup 2022 ប្រទេសកាតា Saka រកបាន ៣ គ្រាប់ខណៈអង់គ្លេសឡើងដល់វគ្គ ៨ ក្រុមចុងក្រោយចាញ់បារាំង។
អង់គ្លេសនឹងត្រូវជួបអ៊ុយក្រែនថ្ងៃសៅរ៍នេះវគ្គជម្រុះ Euro 2024 មុនបន្តជួបជាមួយស្កុតឡេននៅថ្ងៃអង្គារលក្ខណៈមិត្តភាព៕ អត្ថបទ៖នាង សុភាវុធ