គ្រូបង្វឹកឈ្នះពាន World Cup នារីអេស្ប៉ាញត្រូវដកតំណែង

2023/09/06 09:43:56 pm        617

លោក Jorge Vilda គ្រូ​បង្វឹកក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​អេស្ប៉ាញ​ដែល​ទើប​ឈ្នះ​ជើង​ឯក​ពិភពលោក​ថ្មី​នោះ ត្រូវបានដកតំណែងហើយ សង្ស័យពាក់ព័ន្ធ​រឿង​អាស្រូវ​ជា​មួយ​ប្រធាន​សហព័ន្ធ​បាល់ទាត់ Luis Rubiales។

លោកស្រី Montse Tome ត្រូវបានជ្រើសរើសជាអ្នកបន្តតំណែង និង​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ជា​នារី​ដំបូង​ដឹកនាំក្រុមនារីជម្រើសជាតិអេស្ប៉ាញ។

អេស្ប៉ាញគឺជាជើងឯកបាល់ទាត់ពិភពលោកថ្មីៗ តែមិនបានអបអរពេញដៃពេញជើងឡើយ ដោយ​សារ​ពពកខ្មៅ ជុំវិញរឿងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales ថើប​មាត់​កីឡាការិនីខ្សែប្រយុទ្ធអេស្ប៉ាញ Jennifer Hermoso ក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

លោក Luis Rubiales ក៏ត្រូវបានថ្កោលទោសដោយមហាជន ចំពោះទង្វើអសីលធម៌នេះ និង​ឈាន​ដល់​ការដកតំណែង និងបញ្ឈជើងមិនឱ្យពាក់ព័ន្ធបាល់ទាត់ពី FIFA ផងដែរ។

ពាក់ព័ន្ធនឹងរឿងនេះ គ្រូបង្វឹកក្រុមនារីអេស្ប៉ាញលោក Jorge Vilda ដែល​ធ្លាប់​មាន​បញ្ហា​ជាមួយ​ក្រុម​កីឡាការិនី​ដែរនោះ ត្រូវបានគេសង្ស័យថាមានពាក់ព័ន្ធនឹង Luis Rubiales ទោះ​បី​សេចក្តីថ្លែង​ការ​របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញពីការបញ្ចប់តំណែងនេះ មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ក៏​ដោយ។​

លោក Jorge Vilda ធ្លាប់មានបញ្ហាជាមួយកីឡាការិនីជម្រើសជាតិកាលពីដើមឆ្នាំ តែ​ក្រោយ​មក​ក៏​រក​បាន​ដំណោះស្រាយ តែនៅពេលនេះត្រូវបានគេដឹងថាក្រុមការងាររបស់លោក Vilda បាន​លា​ឈប់​ ខណៈកីឡាការិនី ៨១ នាក់ផ្សេង​ទៀត​បាន​បដិសេធ​មិន​លេង​ឱ្យ​ក្រុម​អេស្ប៉ាញ​ឡើយ​ប្រសិន​បើ​មាន​លោក Jorge Vilda ជាគ្រូបង្វឹក៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        127
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm