គម្រោងសហហិរញ្ញប្បទានផ្តល់កម្ចីជាង ៥៤ លានដុល្លារ ដើម្បីគាំទ្រការស្តារកំណើនវិស័យទេសចរណ៍

2023/09/06 10:41:33 pm        80

ភ្នំពេញ៖ សហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ គិតមកដល់ថ្ងៃទី ៣១ សីហា នេះ បានបញ្ចេញឥណទានមានទំហំជាង ៥៤ លានដុល្លារអាមេរិក ដោយបានគាំទ្រដល់សហគ្រាសចំនួន ៣៥០ សម្រាប់ការពង្រីកអាជីវកម្មក្នុងវិស័យទេសចរណ៍។

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្ហាញវឌ្ឍនភាពគម្រោងសហហិរញ្ញប្បទាន​សម្រាប់​ការស្តារ និងជំរុញកំណើន ក្នុងវិស័យទេសចរណ៍ ដើម្បីជួយដោះស្រាយបញ្ហាប្រឈម នៃការកង្វះហិរញ្ញប្បទាន ​សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីគ្រាំទ្រ និងជួយជ្រោមជ្រែង កែលម្អអាជីវកម្ម ដែលទទួលរងផលប៉ះពាល់ ឲ្យបានរៀបចំដំណើរការអាជីវកម្មឡើងវិញ និងធ្វើទំនើបកម្ម ពិពិធកម្ម សេវាកម្ម និងផលិតផលរបស់ខ្លួន នៃគម្រោងត្រៀមទទួលភ្ញៀវទេស​ចរណ៍ជាតិ និងអន្តរជាតិ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានធូរស្រាល។

សហគ្រាសកំពុងទទួលបានឥណទានសម្រាប់ការពង្រីកអាជីវកម្មរួមមាន៖ អាជីវកម្មសណ្ឋាគារ ២៩ ភាគរយ, អាជីវកម្មផ្ទះសំណាក់ ២៥ ភាគរយ, ភោជនីយដ្ឋាន ៣១ ភាគរយ, អាជីវកម្មគាំទ្រវិស័យទេសចរណ៍ ១៥ ភាគរយ, និងសហគ្រិនស្រ្តី ៤១ ភាគរយ ។

សូមបញ្ជាក់ថា គម្រោង សហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរ ​ដោយបង្កើតគម្រោង​សហហិរញ្ញប្បទាន​នេះឡើង ដើម្បីផ្តល់ជូននូវអត្រាការប្រាក់ពិសេសជូនដល់សហគ្រាស ឬអាជីវកម្មដែលរងនូវផលប៉ះពាល់ ដោយបានសម្រេចផ្តល់ការប្រាក់អតិបរមា​ ៦.៥% ក្នុងមួយឆ្នាំ ក្នុងនោះម្ចាស់អាជីវកម្មអាចកម្ចីក្នុងទំហំអតិបរមា ៦០ ម៉ឺនដុល្លារ មានរយៈពេលអនុគ្រោះប្រាក់​ដើមរហូតដល់ ២៤ ខែ និងមានរយៈពេលកម្ចីឥណទានរហូតដល់ ៨ឆ្នាំ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        133
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm