រដ្ឋមន្រ្តីការបរទេសជប៉ុន អំពាវនាវឲ្យមានបទឈប់បាញ់នៅស៊ូដង់ និងការផ្លាស់ប្តូរទៅកាន់រដ្ឋាភិបាលស៊ីវិល

2023/09/06 11:40:59 pm        140

កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi បានបានអំពាវនាវឲ្យភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់ ធ្វើការឆ្ពោះទៅរកការបទឈប់បាញ់បន្ទាន់ ហើយនិងបញ្ចប់ជម្លោះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យមនុស្សរាប់លាននាក់ផ្សេងទៀត រត់ភៀសខ្លួន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែមេសារហូតមក។

លោក Hayashi និយាយថា ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសស៊ូដង់ ជប៉ុនរួមគ្នាជាមួយអេហ្ស៊ីប និងប្រទេសដទៃទៀត នឹងបន្តអំពាវនាវដល់ភាគីពាក់ព័ន្ធនឹងជម្លោះ ឲ្យមានបទឈប់បាញ់បន្ទាន់ ហើយនិងការផ្លាស់ប្តូឆ្ពោះទៅរកការគ្រប់គ្រងស៊ីវិល។

 លោកបន្តថា ជប៉ុនមានការព្រួយបារម្ភខ្លាំងបំផុតចំពោះការធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរទៅនៅក្នុងប្រទេសស៊ូដង់ ហើយជប៉ុននិងសន្យាផ្តល់ជំនួយតម្លៃប្រហែល ៩២លានដុល្លារដល់ប្រទេសស៊ូដង់ និងប្រទេសជិតខាងរបស់ពួកគេ។

 លោក Hayashi បញ្ជាក់ទៀតថា ពួកយើងមានការព្រួយបារម្ភផងដែរចំពោះភាពតានតឹងឡើងកម្តៅខ្លាំងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

 កាលពីថ្ងៃចន្ទកន្លងទៅ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UN) បាននិយាយថា ពួកគេរំពឹងថា មនុស្សជាង ១,៨លាននាក់មកពីស៊ូដង់ នឹងធ្វើដំណើរទៅកាន់ប្រទេសជិតខាងចំនួន ៥ ប្រទេស នាដំណាច់ឆ្នាំនេះ ហើយពួកគេបានអំពាវនាវសុំជំនួយ ១ពាន់លានដុល្លារ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងអត្រាឆ្លងជំងឺកើនឡើង។

 សូមបញ្ជាក់ថា មនុស្សជាង ១លាននាក់ បានចាកចេញពីប្រទេសស៊ូដង់រួចទៅហើយ ទៅកាន់ប្រទេសជិតខាង  ឆាដ អេហ្ស៊ីប អេត្យូពី ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        3
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm