កាកបាទក្រហមកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២

2023/09/07 12:37:19 am        196

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី ១៧ - ២២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ថា សម្រាប់វេទិកាយុវជនលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ - ២០ ខែកញ្ញា ឆ្នាំ ២០២៣ ដែលមានយុវជន ៣នាក់ មកពីសមាគមជាតិនីមួយៗ។ សម្រាប់កាកបាទក្រហមកម្ពុជា បានចាត់យុវជន ១០នាក់ ចូលរួម ជាប្រតិភូ និងយុវជន ១០នាក់ទៀត ចូលរួមអនុវត្តជាអ្នកសម្របសម្រួលការងារជូនគណៈប្រតិភូ។ វេទិកាយុវជននេះធ្វើឡើងក្នុងគោលបំណង បំប៉នចំណេះដឹងស្តីពីការងារមនុស្សធម៌ដល់យុវជន រួមទាំងកសាងសមត្ថភាពយុវជន ក្នុងភាពជាអ្នកដឹកនាំវ័យក្មេងនៅក្នុងចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ យុវជនទាំងអស់ក៏នឹងបន្តចូលរួមក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំក្នុងឋានៈជាអ្នកសង្កេតការណ៍ផងដែរ។

កម្មវិធីបន្តពីវេទិកាយុវជនលើកទី២ គឺកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២១ - ២២ ខែកញ្ញា ឆ្នាំ ២០២៣ ដែលមានគណៈប្រតិភូមកពីសមាគមជាតិទាំង ១១ ប្រទេស ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ចូលរួម។ ក្នុងនោះ គណៈប្រតិភូដឹកនាំដោយ ប្រធានសមាគមជាតិមានចំនួន៦ និងដឹកនាំដោយអគ្គលេខាធិការមានចំនួន៥។ កិច្ចប្រជុំនេះ នឹងមានកិច្ចពិភាក្សារវាងប្រតិភូថ្នាក់ដឹកនាំ និងប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំភូមិភាគ អាស៊ីអាគ្នេយ៍ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជនកាកបាទក្រហម ដើម្បីអនាគត កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដំណោះស្រាយថ្មីក្នុងការងារមនុស្សធម៌» ។

កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នឹងពិនិត្យពីវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីសម្រេច និងការប្តេជ្ញាចិត្តរួមគ្នាកាលឆ្នាំ ២០២២ និងបន្តពិភាក្សាស្វែងរកដំណោះស្រាយថ្មីៗ លើបញ្ហាប្រឈមនានាដែលកើតមានជាបន្តបន្ទាប់ដូចជាបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ រួមជាមួយការពង្រឹងកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព សាមគ្គីភាព នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងនៅលើសកលលោកទៅតាមរបៀបវារៈខ្លឹមសារ នៃសម័យប្រជុំចំនួន១០ ។ ក្រោយកិច្ចប្រជុំបញ្ចប់នឹងចេញជាសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។ 

ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងចូលរួមជាអធិបតីក្នុងកម្មវិធីសំខាន់ៗជាច្រើននៃរបៀបវារៈដែលបានរៀបចំ។ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នេះ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចទទួលខុសត្រូវទាំងអស់លើការចំណាយថ្លៃម្ហូប និងកន្លែងស្នាក់ ចំពោះគណៈប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្ងៃនោះផងដែរ។ នេះគឺជាទឹកចិត្តដ៏ប្រពៃក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា៕  អត្ថបទ៖ ចេន សុជាតា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm