អ្នកជំងឺ​កូ​វីដ​-១៩​ មួយចំនួន​នៅ​មន្ទីរពេទ្យបង្អែក​ពញាក្រែក ធ្វើ​តេស្ត​រក​សារធាតុ​ញៀន ​ខណៈសន្តិសុខ​ត្រូវ​​រឹតបន្តឹង

2021/05/27 07:27:46 pm        324

ត្បូងឃ្មុំ ៖ ​ ក្រោយពី​បុរស​ម្នាក់ ​ដែល​មាន​ជំងឺ​កូ​វីដ​-១៩ និង​ញៀន​ថ្នាំ ​បាន​វាយ​សម្លាប់​មន្ត្រី​យោធា​ម្នាក់ ​ដែល​ជា​អ្នកយាម​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក ​អ្នកជំងឺ​មួយ​ចំនួន​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ ធ្វើតេស្ត​រកសា​រធាតុ​ញៀន ​ប៉ុន្តែ​អវិជ្ជមាន ​ខណៈ​សន្តិសុខ​ ត្រូវ​បាន​រឹតបន្តឹង​។

លោកស្រី​វេជ្ជបណ្ឌិត ហុង កុសល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​BTV​នៅថ្ងៃនេះ​ថា​ បន្ទាប់ពី​មាន​ករណី​អ្នកជំងឺ​កូ​វីដ​-១៩​ញៀន​ថ្នាំ បាន​វាយ​សម្លាប់​មន្ត្រី​យោធា ដែល ជា​អ្នកយាម​មន្ទីរពេទ្យ ​កាលពី​ថ្ងៃទី​២៥ ខែឧសភា​នេះ​មក ចំពោះ​អ្នក​ដែល​មាន​វិជ្ជមាន​កូ​វីដ​-១៩ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​នេះ​ទាំងអស់ ​ត្រូវបាន​ធ្វើតេស្ត​រកសា​រ​ធាតុ​ញៀន ហើយ​ក្រុមគ្រូពេទ្យ នឹង​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច ដើម្បី​រឹតបន្តឹង​ការ​យាមកាម​បន្ថែមទៀត ដោយមាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅតាម​បន្ទប់​នីមួយៗ ​ និង​បន្ថែម​កងកម្លាំង​សមត្ថកិច្ច​ចំនួន​៤ ទៅ​៥​នាក់​ទៀត ​នៅ​កន្លែង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ និង​មណ្ឌល​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។

កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា នេះ បុរស​ម្នាក់ ដែល​វិជ្ជមាន​កូ​វីដ​-១៩ ​និង​ញៀន​ថ្នាំ​ផង​នោះ បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​ពញាក្រែក​ ដែល​ត្រូវបាន​អង្គភាព​បញ្ជូនទៅ​យាម​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាក្រែក​។ ​ក្រោយ​កើតហេតុ បុរស​នេះ​ ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ក្នុង​បន្ទប់​ដាច់ដោយឡែក ​ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​បន្សាប​គ្រឿងញៀន បន្ទាប់មកទៀត​ នឹង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់​៕

​អត្ថបទ​៖ ថុង សីហា

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        64
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        57
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm